អំពើពុករលួយគឺជាបញ្ហាកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា និងបង្កការឈឺចាប់ដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ។ ប្រជាពលរដ្ឋជួបប្រទះវាគ្រប់ទីកន្លែងដូចជានៅពេល ព្យាយាមដើម្បីទទួលបានឯកសារផ្លូវការ ទទួលសេវាសុខភាព ឬប្រលងជាប់ ជាដើម។ ការរំលោភបំពានអំណាច គួរតែត្រូវរាយការណ៍ ហើយជនរងគ្រោះមិនគួរទទួលការឈឺចាប់ ដោយនៅស្ងៀមនោះទេ ។ អង្គការតម្លាភាពកម្ពុជាផ្តល់នូវមធ្យោបាយងាយស្រួលមួយក្នុងការរាយការណ៍អំពើពុករលួយតាមរយៈមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់ (ALAC) ដែលជាមជ្ឈមណ្ឌលផ្តល់នូវយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ជនរងគ្រោះ និងសាក្សីនៃអំពើពុករលួយ ឬតាមរយៈ Bribespot ដែលជាគេហទំព័រ និងកម្មវិធីទូរស័ព្ទ សម្រាប់រាយការណ៍ពីការស៊ីសំណូក ។ ប៉ុន្តែអ្នកស្គាល់ ALAC និង Bribespot នៅមានចំនួនតិចនៅឡើយ ។ ដូច្នេះយើងត្រូវការឲ្យអ្នកជួយ ! ជួយយើងខ្ញុំក្នុងការចែករំលែកព័ត៌មានពី មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់ និង Bribespot ឲ្យទៅដល់សហគមន៍ជាច្រើនទូទាំងប្រទេសដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋទាំងឡាយ នូវសម្លេងមួយក្នុងការប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ ។ យើងរួមគ្នាអាចបង្កើតឲ្យមានការផ្លាស់ប្តូរមួយបាន ។ យើងមានគោលបំណងរៃអង្គាសថវិកាចំនួន ៦០០០$ ក្នុងគោលបំណងបង្កើតជាផ្ទាំងផ្សព្វផ្សាយ លើរ៉ឺម៉កកង់៣ នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការងាររបស់ពួកយើង ។

71

អ្នកបរិច្ចាគ

$ 407.5

បរិច្ចាកបាន $ 6000.0 គោលដៅ
6.791666666666667%

20 days

Profile placeholder

About this campaign

Anti corruption tuk tuks

រាយការណ៍អំពើពុករលួយតាមរយៈប្រព័ន្ធហតឡាញ។ ចូលរួមជាមួយយើងខ្ញុំក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ។ យើង​អំពាវនាវ​ឲ្យ​អ្នក​ជួយ​ដើម្បីឲ្យ​មាន​​ផ្លាស់​ប្តូរ​។​

 

រួមគ្នាប្រឆាំងអំពើពុករលួយ !

រ៉ឺម៉កកង់ ៣ ប្រឆាំងអំពើពុករលួយ

 

តើអ្វីទៅជាបញ្ហា ?

អំពើពុករលួយ​គឺជាបញ្ហាកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា និង​បង្កការឈឺចាប់ដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ។ ប្រជាពលរដ្ឋជួបប្រទះវាគ្រប់ទីកន្លែងដូចជានៅពេលព្យាយាមដើម្បីទទួលបានឯកសារផ្លូវការ​ ទទួលសេវាសុខភាព​ ឬប្រលងជាប់ ជាដើម។ ការ​រំលោភ​បំពាន​​អំណាច​ គួរ​តែ​ត្រូវ​រាយការណ៍​ ហើយ​ជន​រង​គ្រោះ​មិន​គួរ​ទទួលការឈឺចាប់ដោយនៅ​ស្ងៀម​នោះ​ទេ​។​ អង្គការតម្លាភាពកម្ពុជាផ្តល់នូវមធ្យោបាយងាយស្រួលមួ​យក្នុងការរាយការណ៍អំពើពុករលួយតាមរយៈមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់ (ALAC) ដែលជាមជ្ឈមណ្ឌលផ្តល់នូវយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ជនរងគ្រោះ និងសាក្សីនៃអំពើពុករលួយ ឬតាមរយៈ Bribespot ដែលជាគេហទំព័រ និងកម្មវិធីទូរស័ព្ទសម្រាប់រាយការណ៍ពីការស៊ីសំណូក ។

 

ដំណោះស្រាយរបស់យើង

មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់ (ALAC) នៃអង្គការតម្លាភាពកម្ពុជាផ្តល់នូវមធ្យោ បាយងាយស្រួលមួ​យក្នុងការរាយការណ៍អំពើពុករលួយតាមរយៈមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់ (ALAC) ដែលជាមជ្ឈមណ្ឌលផ្តល់នូវយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ជនរងគ្រោះ និងសាក្សីនៃអំពើពុករលួយ ឬតាមរយៈ Bribespot ដែលជាគេហទំព័រ និងកម្មវិធីទូរស័ព្ទសំរាប់រាយការណ៍ពីការស៊ីសំណូក ។ យើងកំពុងតែព្យាយាមជាខ្លាំងក្នុងការបង្កើតកម្មវិធីលើកស្ទួយទស្សនៈទានសុចរិតភាពនៅក្នុងសង្គម ។ តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋ និងយុវជនត្រូវបានលើកទឹកចិត្តឲ្យចួលរួមជាមួយយើងខ្ញុំក្នុងការលើកតំកើនតម្លាភាព និងប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈការរាយការណ៍ ទទួលការប្រឹក្សា​យោបល់ផ្នែកច្បាប់ដោយមិនគិតថ្លៃ និងបញ្ជូនពាក្យបណ្តឹងតាមរយៈ (ALAC) ទៅស្ថាប័នប្រឆាំងអំពើពុករលួយនា.នា ។ លុះត្រាតែមានជំនួយពីពលរដ្ឋទាំងអស់ ទើបយើងអាចជួយគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាបាន ។ អង្គការ​តម្លា​ភាព​កម្ពុជា​ចង់​ផ្ដល់​អំណាច​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ផ្ដល់​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​រាយការណ៍​អំពើ​ពុក​រលួយ។​ 

 

សម្រាប់​ប្រាក់​ដែល​ប្រមូល​បាន​បន្ថែម​ចំនួន​ ៩០០​ដុល្លារ​ ពួក​យើង​នឹង​ពង្រីក​គម្រោង​នេះ​ទៅ​ដល់​ខេត្ត​សៀម​រាប ​ និងខេត្ត​​ព្រះ​សីហនុ។ យើង​នឹង​យក​ប្រាក់​ប្រមូល​បាន​បន្ថែម​ចំនួន ៣០០ដុល្លារ​​ រៀបចំជា​សិក្ខា​សាលា​នៅ​ទី​ក្រុង​ភ្នំពេញ​ និង​កន្លែង​ផ្សេង​ទៀត​។ ក្រៅ​ពី​នេះ យើង​នឹង​មាន​លទ្ធ​ភាព​បង្កើត​ខិត​ប័ណ្ណ​ព័ត៌មាន​ដើម្បី​ផ្សព្វ​ផ្សាយ​ ​​ Bribespot  នៅតាម​ទីកន្លែងផ្សេង​ៗ។

 

ជាមួយនឹងទឹកប្រាក់ ៣៦០០ ដុល្លារ​ ដំបូង​ដែល​ប្រមូល​បាន យើង​នឹង​យក​​ប្រាក់នេះបង្កើត​ជា​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​លើ​រ៉ឺម៉ក​កង់​បីចំនួន ៣០​ ក្នុង​ទី​ក្រុង​ភ្នំពេញ​រយៈ​ពេល​មួយ​ឆ្នាំ​។​ មជ្ឈមណ្ឌល​តស៊ូ​មតិ និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ នឹង​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ទៅ​កាន់​អ្នក​បើក​រ៉ឺម៉ក​កង់​បី​ទាំង​អស់​ ។ ដូច្នេះ​ពួក​គាត់​អាច​ឆ្លើយ​តប​សំណួរ​របស់​អតិថិជន​របស់​ពួក​គាត់​បាន ។​

 

 អំពីយើងខ្ញុំ

អង្គការ​តម្លា​ភាព​កម្ពុជា​គឺជាសេនាធិការថ្នាក់ជាតិមួយ នៃអង្គការ​តម្លា​ភាព​អន្តរជាតិ។ អង្គការ​នេះត្រូវបានបង្កើតជាផ្លូវការឡើងនាថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១០ ដោយអ្នកជំនាញ និងសកម្មជនប្រឆាំងអំពើពុករលួយមួយក្រុមដោយមានការប្តេជ្ញាចិត្តកសាងប្រទេសកម្ពុជាឲ្យប្រកបដោយតម្លាភាព និងនិងគណនេយ្យភាព ។ ចាប់តាំងពីពេលនោះមក អង្គការ​តម្លា​ភាព​កម្ពុជាបានក្លាយជាស្ថាប័នរឹងមាំមូយដែលកំពុងពុះពារការលំបាកក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកតំកើនសុចរិតភាព តម្លាភាព និងគណនេយ្យភាពសង្គម ។ ដើម្បីធ្វើឲ្យប្រទេសកម្ពុជាអាចសម្រេចបាននូវការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចស្ថិតស្ថេរ ហើយប្រជាពលរដ្ឋកម្ពុជាអាចទទួលបានសិទ្ធិពេញលេញទៅបាន លុះត្រាតែប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសគ្មានអំពើពុករលួយ មានគណនេយ្យភាព និងតម្លាភាព ។ បេសកកម្មរបស់យើងគឺការធ្វើការរួមគ្នាជាមួយជាមួយបុគ្គល និងស្ថាប័នគ្រប់កំរិតដើម្បីលើកកម្ពស់សុចរិតភាព និងកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ។

អង្គការ​តម្លា​ភាព​កម្ពុជាគោរព និងប្រកាន់ខ្ជាប់នូវគុណតម្លៃរួមមានដូចខាងក្រោម៖

- សុចរិតភាព/ភាពស្អាតស្អំ

- គណនេយ្យភាព

- តម្លាភាព

- សាមគ្គីភាព

- យុត្តិធម៌

- ប្រជាធិបតេយ្យ

 

អ្វីដែលយើងខ្ញុំនឹងធ្វើ

លេខហតឡាញរបស់មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផ្នែកច្បាប់ (ALAC) និងកម្មវិធី Bribespot ត្រូបានសម្ពោធ និងកំពុងដំណើរការយ៉ាងពេញលេញ ក៏ប៉ុន្តែអ្នកស្គាល់វានៅតិចនៅឡើយដោយសារយើងខ្វះខាតសមត្ថភាព និងថវិកាក្នុងការរៀបចំយុទ្ធនាការទ្រង់ទ្រាយធំដើម្បីផ្សព្វផ្សាយជាសាធារណៈ ។ គ្រប់ទីកន្លែងដែលយើងខ្ញុំទៅដល់ ប្រជាពលរដ្ឋបានប្រាប់ថាការប្រឹក្សាយោបល់ផ្នែកច្បាប់ និងមធ្យោបាយរាយការណ៍អំពើពុករលួយអាចជួយពួកគាត់នៅពេលប្រឈមមុខជាមួយមន្ត្រីរាជការខណៈពួកគាត់ព្យាយាមទទួលនូវសេវាជាមូលដ្ឋាន ។ ហេតុដូច្នេះ យើងត្រូវការឲ្យអ្នកជួយ!  ជួយ​យើង​ខ្ញុំ​ក្នុង​ការ​ចែក​រំលែក​ព័ត៌​មាន​ពី​ មជ្ឈមណ្ឌល​តស៊ូ​មតិ និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ និង​ Bribespot ឲ្យទៅដល់សហគមន៍ជាច្រើនទូទាំងប្រទេស ។​ យើងចង់ផ្តល់ឲ្យប្រជាពលរដ្ឋទាំងឡាយនូវសម្លេងមួយក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។ យើង​ចង់​ផ្ដល់​អំណាច​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ និង​ផ្ដល់​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​រាយការណ៍​អំពើ​ពុក​រលួយនៅ ពេលណាពួកគេឃើញវា និងចង់ធ្វើអ្វីមួយជាការឆ្លើយតប ។

 

មធ្យោបាយដែលអ្នកអាចជួយយើងខ្ញុំ

អ្នកអាចជួយយើងខ្ញុំបានតាមរយៈការបរិច្ចាកដោយទំនាក់ទំនងតាមព័ត៌មានលំអិតដែលអ្នកឃើញនៅលើគេហទំព័ររបស់ តោះ Fund។ យើងមានគោលបំណងរៃអង្គាសថវិកាឲ្យបានចំនួន ៦០០០ ដុល្លារ ។ 

 

ជាមួយនឹងទឹកប្រាក់ ៣៦០០ ដុល្លារ​ ដំបូង​ដែល​ប្រមូល​បាន យើង​នឹង​យក​​ប្រាក់នេះបង្កើត​ជា​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​លើ​រ៉ឺម៉ក​កង់​បីចំនួន ៣០​ ក្នុង​ទី​ក្រុង​ភ្នំពេញ​រយៈ​ពេល​មួយ​ឆ្នាំ​។​ មជ្ឈមណ្ឌល​តស៊ូ​មតិ និង​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ នឹង​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ទៅ​កាន់​អ្នក​បើក​រ៉ឺម៉ក​កង់​បី​ទាំង​អស់​ ។ ដូច្នេះ​ពួក​គាត់​អាច​ឆ្លើយ​តប​សំណួរ​របស់​អតិថិជន​របស់​ពួក​គាត់​បាន ។​

សម្រាប់​ប្រាក់​ដែល​ប្រមូល​បាន​បន្ថែម​ចំនួន​ ៩០០​ដុល្លារ​ ពួក​យើង​នឹង​ពង្រីក​គម្រោង​នេះ​ទៅ​ដល់​ខេត្ត​សៀម​រាប ​ និងខេត្ត​​ព្រះ​សីហនុ។ យើង​នឹង​យក​ប្រាក់​ប្រមូល​បាន​បន្ថែម​ចំនួន ៣០០ដុល្លារ​​ រៀបចំជា​សិក្ខា​សាលា​នៅ​ទី​ក្រុង​ភ្នំពេញ​ និង​កន្លែង​ផ្សេង​ទៀត​។ ក្រៅ​ពី​នេះ យើង​នឹង​មាន​លទ្ធ​ភាព​បង្កើត​ខិត​ប័ណ្ណ​ព័ត៌មាន​ដើម្បី​ផ្សព្វ​ផ្សាយ​ ​​ Bribespot  នៅតាម​ទីកន្លែងផ្សេង​ៗ។

 

រង្វាន់លើកទឹកចិត្ត

ប្រសិនបើអ្នកបរិច្ចាក

១០$ ​អ្នកនឹងទទួលបានអ៊ីមែលអរគុណមួយ ហើយឈ្មោះរបស់អ្នកនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកឩបត្ថម្ភ ។

២៥-៤៩$ ឈ្មោះរបស់អ្នកនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកឩបត្ថម្ភ និងទទួលបានរូបថតអ្នកបើករ៉ឺម៉កកង់៣ មួយសន្លឹកថ្លែងអំណរគុណអ្នក ។

៥០-៩៩$ ឈ្មោះរបស់អ្នកនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកឩបត្ថម្ភ និងទទួលបានរូបថតអ្នកបើករ៉ឺម៉កកង់៣ មួយសន្លឹកថ្លែងអំណរគុណអ្នក  ព្រមទាំងអាចទទួលបាននូវសម្ភារះសកម្មជនប្រឆាំងអំពើពុករលួយ ។

១០០-២០០$ ឈ្មោះរបស់អ្នកនឹងត្រូវបានចាត់ទុកជាអ្នកឩបត្ថម្ភធំម្នាក់នៅលើគេហទំព័រ ហើយអ្នកអាចទទួលបាននូវរាល់ការផ្តល់អោយដូចមានរៀបរាប់ខាងលើ ។

២០០-៥០០$ ឈ្មោះរបស់អ្នកនឹងត្រូវបានចាត់ទុកជាអ្នកឩបត្ថម្ភធំម្នាក់នៅលើគេហទំព័រ ហើយយើងនឹងរៀបចំសិក្ខាសាលាស្តីពីសុចរិតភាពក្នុងវិស័យធុរកិច្ច និងការប្រឆាំងអំពើពុករលួយសម្រាប់អ្នក និងសហការីរបស់អ្នក ។

៥០០$ ឡើងទៅ អ្នកនឹងក្លាយជាភ្ញៀវកិត្តិយសក្នុងកម្មវិធីរាត្រីស្រមោលសរៃអង្គាសថវិកាដែលនឹងត្រូវរៀបចំឡើងនាចុងឆ្នាំ ២០១៦ ។

 

សូមអរគុណនូវការឩបត្ថម្ភគាំទ្ររបស់អ្នក!​

  • 11 ខែរមុន

    Cedric Jancloes

    Hi to all our supporters, the campaign has started, please spread the word, share on fb and ask people you know to support our campaign by sending sms (cellcard users) to 5007 or to make donations at wing agents using the number #07 - if you have a credit card, use the TOSFUND online system with ACLEDA payment gateway - safe and secure! Thanks for all your help. Finally, if you want to help but without money, just register and add your name to our backers list by clicking the 'Support This project' button on this page!

  • 12 ខែរមុន

    Cedric Jancloes

    We are very happy to announce that the តោះFUND platform starts working on 31st March 2016 - it will be the start of a great adventure for all of us. Please check this page again for news about our campaign after the 31st of March. Tell all your friends about this project and ask them to be ready to help! Thanks

Cellcard

If you want to donate to this project, simply send an sms to this number:

5007

No personal information is collected by us and therefore no rewards are possible using mobile payments. The donation is limited to 50 cents. Please repeat send sms to reach the amount you want to donate.

If you want to let others know that you have backed this project, you can add your name to the Backers list by clicking the button below:

I just want to donate to this project without getting rewards.
Back It

រង្វាន់

$ 10.0
0 backers
Estimate Deliver: July 31st, 2016
​អ្នកនឹងទទួលបានអ៊ីមែលអរគុណមួយ ហើយឈ្មោះរបស់អ្នកនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកឩបត្ថម្ភ ។
Back It
$ 25.0
0 backers
Estimate Deliver: July 28th, 2016
២៥-៤៩$ ឈ្មោះរបស់អ្នកនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកឩបត្ថម្ភ និងទទួលបានរូបថតអ្នកបើករ៉ឺម៉កកង់៣ មួយសន្លឹកថ្លែងអំណរគុណអ្នក ។
Back It
$ 50.0
0 backers
Estimate Deliver: July 31st, 2016
៥០-៩៩$ ឈ្មោះរបស់អ្នកនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីឈ្មោះអ្នកឩបត្ថម្ភ និងទទួលបានរូបថតអ្នកបើករ៉ឺម៉កកង់៣ មួយសន្លឹកថ្លែងអំណរគុណអ្នក ព្រមទាំងអាចទទួលបាននូវសម្ភារះសកម្មជនប្រឆាំងអំពើពុករលួយ ។
Back It
$ 100.0
0 backers
Estimate Deliver: July 31st, 2016
១០០-២០០$ ឈ្មោះរបស់អ្នកនឹងត្រូវបានចាត់ទុកជាអ្នកឩបត្ថម្ភធំម្នាក់នៅលើគេហទំព័រ ហើយអ្នកអាចទទួលបាននូវរាល់ការផ្តល់អោយដូចមានរៀបរាប់ខាងលើ ។
Back It
$ 200.0
0 backers
Estimate Deliver: July 31st, 2016
២០០-៥០០$ ឈ្មោះរបស់អ្នកនឹងត្រូវបានចាត់ទុកជាអ្នកឩបត្ថម្ភធំម្នាក់នៅលើគេហទំព័រ ហើយយើងនឹងរៀបចំសិក្ខាសាលាស្តីពីសុចរិតភាពក្នុងវិស័យធុរកិច្ច និងការប្រឆាំងអំពើពុករលួយសម្រាប់អ្នក និងសហការីរបស់អ្នក ។
Back It
$ 500.0
0 backers
Estimate Deliver: July 31st, 2016
៥០០$ ឡើងទៅ អ្នកនឹងក្លាយជាភ្ញៀវកិត្តិយសក្នុងកម្មវិធីរាត្រីស្រមោលសរៃអង្គាសថវិកាដែលនឹងត្រូវរៀបចំឡើងនាចុងឆ្នាំ ២០១៦ ។
Back It

Payment Instructions

If you want to help this project, there are two payment options : mobile and online. Please read the instructions carefully before filling in the rewards and donations form.

Acleda