សហគមន៍សុខុមាលភាពសត្វភ្នំពេញ ប្រាថ្នាចង់លើកកំពស់សុខុមាលភាពសត្វឆ្មា និងឆ្កែកម្ពុជា។ ពួកយើងសហការជាមួយវត្ត ដើម្បីផ្តល់នូវការព្យាបាលផ្ទាល់ទៅសត្វ ដូចជាទម្លាក់សត្វល្អិត និងការថែទាំការវះកាត់។ នៅក្នុងប្រតិបត្តិកសរនេះ យើងផ្តល់នូវការអប់រំ និងគាំទ្រការទទួលចិញ្ចឹមសត្វ។ ពួកយើងក៏កាត់បន្ថយនូវបញ្ហាដែលអាចកើតមានឡើងដោយថែទាំសត្វឆ្មា និងឆ្កែ ជាមួយជិវិតគ្មានហានិភ័យ។ ពួកយើងត្រូវការជំនួយរបស់អ្នកដើម្បីចាត់ចែងការចំណាយលើបេសកកម្មទៅវត្ត និងសេវាកម្មស្ម័គ្រចិត្តរបស់ពួកយើង។ ការព្យាបាល និងមើលថែសត្វមួយក្បាលមានតម្លៃប្រហែល ៤០ ដុស្លារ។ ជាមួយប្រាក់ ១០០០ ដុល្លារ យើងអាចជួយសត្វបាន៣០ក្បាល។ ចូលរួមជាមួយយុទ្ធនាការយើង ដើម្បីលើកកំពស់ដុខុមាលភាពសត្វឆ្មា និងឆ្កែ។

31

អ្នកបរិច្ចាគ

$ 403.0

បរិច្ចាកបាន $ 1000.0 គោលដៅ
40.3%

13 days

Profile placeholder

About this campaign

Ppaws profile pic

តើអ្វីទៅជាបញ្ហា?

ជាមួយនឹងការកើនឡើងនូវចំនួនឆ្កែ ឆ្មាដែលមិនត្រូវការនៅក្នុងប្រទេសកម្ពុជា​​  វាបានបង្កជាបញ្ហាជាច្រើន សម្រាប់សត្វនិងមនុស្ស។ សត្វទងឡាយមិនត្រូវបានយកចិត្តទុកដាក់ចិញ្ចឹម ឬយកទៅបោះបង់ចោលនៅតាមវត្ត ដោយម្ចាស់ដែលមិនត្រូវការពួកគេ។​ ព្រះសង្ឃមិនមានជម្រើសអ្វី ក្រៅតែពីចិញ្ចឹម និងថែទាំសត្វទាំងនោះឡើយ។​  ដោយសារតែ សត្វទាំងនេះមិនត្រូវបានគ្រៀវ ឬការពារមិនឲ្យមានកូន​ ពួកវានៅតែបង្កើតកូនបង្កើនចំនួនសត្វតាមផ្លូវ ដែលមិនត្រូវការកាន់តែច្រើនឡើងៗ។ បញ្ហានេះនឹងធ្វើឲ្យមានការប៉ះពាល់អវិជ្ជមានដល់សាកលភាវូបនីយកម្ម និងនិរន្តរ ភាពរបស់កម្ពុជា ពីព្រោះមនុស្សជាអ្នកបង្កើតស្ថានភាពនេះ ដែលបង្កឲ្យមានសត្វដែលមិនត្រូវការនៅតាមផ្លូវ។​ ជាងនេះ ទៅទៀត យើងក៏មានឆ្កែ និងឆ្មាចិញ្ចឹម ដែលសត្វទាំងនេះអាចនឹងធ្លាក់ក្នុងស្ថានភាណគ្រោះថ្នាក់ ដោយសារតែពួក គេអាចស្លាប់ បើមិនមានការមើលថែទាំឲ្យបានត្រឹមត្រូវទេនោះ។

ដំណោះស្រាយ 

  1. សហការជាមួយវត្តអារាមនានាដើម្បីថែទាំសត្វៈ នៅកម្ពុជា វាជាប្រពៃណីមួយទៅហើយដែលតួនាទីរបស់​ ព្រះសង្ឃ នៅតាមវត្តអារាមនានាគឺមើលថែទាំមនុស្ស សត្វទាំងឡាយ ណា​ដែល​មិនអាចមើលថែទាំខ្លួនឯងបានមា នដូចជាៈ កុមារកំព្រា  មនុស្សចាស់ជរា ឬជនពិការ និង​សត្វដែលវង្វេង ឬត្រូវគេបោះបង់ចោល។​ ជាអកុសលណាស់ នៅទីក្រុង ភ្នំពេញប្រព័ន្ធបែបនេះមានការលំបាកយ៉ាងខ្លាំង ហើយវត្តអារាមមួយចំនួនមិនមានពេលវេលា ឬប្រភព ធនធានសម្រាប់ គាំពារសត្វដែលគេយកមកលែង(ឬសត្វដែលកើតនៅក្នុងវត្ត)ទាំងអស់នោះទេ។ ទិសដៅរបស់ យើងមិនមានបំណង ធ្វើប្រព័ន្ធនេះចុះខ្សោយនោះឡើយ តែដើម្បីជួយទ្រទ្រង់ឲ្យមានដំណើរការល្អ។ ពេលណា ដែលអាច PPAWS ផ្ដល់នូវថ្នាំទម្លាក់សត្វល្អិត និងការព្យាបាលបន្ទាន់សម្រាប់ករណីធ្ងន់ធ្ងរដែលអាចបណ្ដាល ឲ្យមានការឈឺចាប់។
  2. ក្រៀវសត្វដែលវង្វេង ដើម្បីកាត់បន្ថយចំនួនសត្វដែលគ្មានលំនៅៈ ការក្រៀវ (ឬការធ្វើមិនអាចឲ្យមានកូន) ត្រូវបាន​ ទទួលស្គាល់ជាសាកលថាជាវិធីគន្លឹះមួយដើម្បីទប់ស្កាត់មិនឲ្យមានសត្វគ្នាទីលំនៅមានការកើនឡើង។ ការកាត់បន្ថយ ចំនួនសត្វដែលគ្មានជម្រកទប់ស្កាត់បាននូវជំងឺនានា ការស្លាប់ដែលមិនចាំបាច់ និងការឈឺចាប់ទូទៅ។​ ការធ្វើមិនឲ្យសត្វ មានកូនក៏ជាការលើកកម្ពស់គុណភាពជីវិតរបស់សត្វ ដោយការកម្រិតការព្រួយបារម្ភអំពីហានិភ័យ ការប៉ះទង្គិចផ្នែករាង កាយ​​ និងបញ្ហាសុខភាពមួយចំនួនទៀត។​ ទោះជាមិនអាចផ្ដល់វិធីទប់ស្កាត់នេះចំពោះសត្វទាំងអស់ក៏ដោយ ក៏​ PPAWS បានបង្កើតគ្លីនិកផ្ដល់នូវការក្រៀវដែលចំណាយតិច និងកំពុងបង្កើតកម្មវិធីធ្វើដំណើរ ជុំវិញប្រទេសកម្ពុជា មួយដើម្បីផ្ដល់ការថែទាំបែបនេះ។​ ជាថ្មីម្ដងទៀតសូមផ្ដល់អនុសាសន៍ដល់ម្ចាស់សត្វឲ្យក្រៀវសត្វចិញ្ចឹមរបស់ខ្លួន ដោយខ្លួនឯង។
  3. អប់រំអំពីសុខុមាលភាពសត្វ និងភាពជាម្ចាស់សត្វដែលប្រកបដោយទំនួលខុសត្រូវៈ ប្រសិនជាសុខុមាល ភាពសត្វនៅ ទីក្រុងភ្នំពេញត្រូវបានកែលម្អ វាជាការចាំបាច់ណាស់ដែលប្រជាជនក្នុងមូលដ្ឋាន និងជនបរទេស ត្រូវយល់ដឹងអំពីសិទ្ធិ មូលដ្ឋានរបស់សត្វ។ ម្ចាស់សត្វចិញ្ចឹមប្រកបដោយទំនួលខុសត្រូវចាប់ត្រៀមជាមុន នូវការទទួល បានសត្វចិញ្ចឹមមួយ និងពេលវេលាត្រូវការសម្រាប់ការថែទាំសមស្រប​  ភាពអត់ធ្មត់  ការតាំងចតិ្ត និងថវិវិការជាស្រេច។ សត្វជាច្រើនត្រូវ គេយកទៅបោះបង់ចោលនៅវត្ត ឬតាមផ្លូវ ហើយជារឿយៗជនបរទេសរើសយកទៅចិញ្ចឹម។ ក្រោយមកពួកគេទទួល ស្គាល់ថា​ វាមានការលំបាកក្នុងការយកសត្វទាំងនោះទៅកាន់ប្រទេសមួយទៀត។ PPAWS ​ក៏បានលើកទឹកចិត្តម្ចាស់ សត្វឲ្យក្រៀវសត្វរបស់ពួកគេដើម្បីទប់ស្កាត់មិនឲ្យមានសត្វគ្មានជម្រកនៅពេលអនាគត។
  4. រកទីជម្រកសម្រាប់សត្វដែលត្រូវការការថែទាំបន្ថែមៈ PPAWS មិនមែនជាមណ្ឌលសង្គ្រោះសត្វនោះទេ ហើយក៏មិនមានមធ្យោបាយសម្រាប់ទទួលយកសត្វដែលគេមិនត្រូវការ ឬជាសំបុកសម្រាប់កូនឆ្កែ ឬកូនឆ្មានោះ ឡើយ។ ប៉ុន្តែអាចជួយដល់សត្វមួយចំនួនដែលគេបោះបង់ចោលនៅតាមវត្តដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរនិង ត្រូវការការថែទាំជាពិសេស (ដូចជាៈ សត្វដែលពិការ របួសធ្ងន់។ល។)។ ក្នុងករណីដែលបាននិយាយនេះ PPAWS នឹងសុំការអនុញ្ញាតពីព្រះសង្ឃយកសត្វទាំងនេះទៅដាក់នៅផ្ទះ អ្នកស្ម័គ្រចិត្តរបស់ PPAWS ផ្ដល់ការថែទាំសល់សត្វ និងរកអ្នកយកទៅចិញ្ចឹម។

តើ យើង(PPAWS) ជានរណា?

សមាគមសុខុមាលភាពសត្វទីក្រុងភ្នំពេញ(PPAWS) ជាអង្គការមួយដែលមានមូលដ្ឋាននៅភ្នំពេញ ប្រទេស កម្ពុជា។​​​ PPAWS បានបង្កើតឡើងដោយអ្នកស្រី Nicola Scales។ គោលដៅរបស់យើងគឺដើម្បី លើកកំពស់ សុខុមាលភាពឆ្មា និងឆ្កែនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងធ្វើការលើកកម្ពស់កាកែលម្អបរិស្ថាន។

តើយើងនឹងធ្វើអ្វីខ្លះ?

នេះជាគម្រោងរយៈពេលវែង ដែលយើងនឹងមានផ្ដល់សេវាព្យាបាលសត្វ(ក្រៀវ មេនិងឈ្មោល)នៅតាមវត្ត ដើម្បីកាត់បន្ថយចំនួនសត្វដែលគេមិនត្រូវការនៅកម្ពុជា។​ យើងនឹងប្រមូលមូលនិធិដើម្បីយកទៅទិញបរិក្ខារសម្រាប់ ព្យាបាល និងក្រៀវសត្វដែលរស់នៅតាមផ្លូវ រកជម្រកសម្រាប់សត្វគ្មានជម្រកដែលត្រូវការការថែទាំបន្ថែម ធ្វើការ ជាមួយសត្វនៅតាមវត្ត និងអប់រំប្រជាជនអំពីសុខុមាលភាពសត្វ និងភាពជាម្ចាស់ស្វដែលប្រកបដោយទំនួលខុសត្រូវ។​ ការងារទាំងនេះ អាចឲ្យយើងកាត់បន្ថយបានទាំងចំនួនសត្វនៅតាមផ្លូវ និងទាំងបង្កើនការយល់ដឹងអំពីសុខុមាលភាព សត្វនៅក្នុងប្រទេសកម្ពុជា។​

តើប្រជាជនអាចជួយតាមវិធីណា?

ប្រជាជនអាចជួយផ្ដល់ជំនួយសម្រាប់សត្វដែលរងការលំបាកទាំងនេះដើម្បីឲ្យពួកគេអាចមានការរស់នៅប្រសើរ ដោយធ្វើការចែករំលែកយុទ្ធនាការរបស់យើងតាមបណ្ដាញសង្គមរបស់ខ្លួន ឬផ្ដល់អំនោយជាថវិកាដល់ យុទ្ធនា ការរៃអង្គាសប្រាក់របស់យើង។  អ្នកអាចជួយផ្លាស់ប្ដូរជីវិតសត្វទាំងនេះ និងជួយលើកកំពស់សុខុមាលភាពសត្វនៅ កម្ពុជា។​

ការប្រើប្រាស់មូលនិធិៈ

យើងនឹងប្រើថវិកាដែលរៃអង្គាសបានយកទៅទិញបរិក្ខារព្យាបាល សម្រាប់ការព្យាបាលសត្វទាំងនេះ ដោយសារ​តែយើងមិនតម្រូវឲ្យព្រះសង្ឃបង់ថ្លៃសម្រាប់ការផ្ដល់សេវារបស់យើង។ ការក្រៀវឆ្កែមួយ ឬឆ្មាមួយ តាមធម្មតាចំណាយអស់ប្រហែល 50$។ ទោះបីជាប្រាក់តិចតួចក្ដី ក៏អាចជួយកែប្រែជីវិតសត្វទាំងនេះបានដែរ។​​

PPAWS សូមស្វាគមន៍អ្នកស័្មគ្រចិត្តដែលជួយក្នុងការរៀបចំដំណើរទៅវត្ត• អ្នកស័្មគ្រចិត្តទាំងអស់ទទួលបន្ទុកសម្រាប់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ហើយក៏អាចយកតេយ្យទានមកវត្ត និងកាដូសម្រាប់សត្វផងដែរ។ សម្រាប់អ្នកស័្មគ្រចិត្តចូលរួមបេសកកម្មទៅវត្តនឹងទទួលបានអាវយឺតPOLOដែលបញ្ចុះតម្លៃនៅត្រឹម ១៥ដុល្លារ។

ប្រសិនបើអ្នកចង់យកសត្វមកចិញ្ចឹម  អាចទាក់ទងមកយើង ដើម្បីដាក់ក្នុងបញ្ជីអ្នកទទួលសត្វចិញ្ចឹម។ លេខទំនាក់ទំនង: (+855)70 666 509

យើងសូមថ្លែអំណរគុណដ៏ជ្រាលជ្រៅសម្រាប់ការជួយវិភាគទាន។ សូមមេត្តាបន្តការគាំទ្រដល់ពួកយើង ដើម្បីធ្វើឲ្យ ការរស់នៅរបស់សត្វទាំងនេះកាន់ល្អ និងលើកកម្ពស់សុខុមាលភាពសត្វនៅកម្ពុជាបានកាន់តែប្រសើរឡើង។

Cellcard

If you want to donate to this project, simply send an sms to this number:

5024

No personal information is collected by us and therefore no rewards are possible using mobile payments. The donation is limited to 50 cents. Please repeat send sms to reach the amount you want to donate.

If you want to let others know that you have backed this project, you can add your name to the Backers list by clicking the button below:

I just want to donate to this project without getting rewards.
Back It

រង្វាន់

$ 1.0
11 backers
យើងនិយាយថាសូមអរគុណអ្នកសម្រាប់ការបរិច្ចាគរបស់លោកអ្នកតាមរយៈសារទូរស័ព្ទ។
Back It
$ 5.0
9 backers
$5-$14 - ខាងលើទាំងអស់ យើងសូមអរគុណអ្នកជាមួយនឹង អុីមេលផ្ទាល់ខ្លួន (យើងផ្ញើរអុីម៉េល)
Back It
$ 15.0
3 backers
$15-39 - ខាងលើទាំងអស់ យើងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលរួមជាមួយគណនេយ្យ Facebook នៅលើផេករបស់ពួកយើង ដែលដើរតួជាអ្នកគាំទ្រពួកយើង
Back It
$ 40.0
1 backers
ខាងលើទាំងអស់ យើងនឹងផ្ញើរជូនអ្នកនៅរូបភាពសត្វឆ្កែដែលអ្នកបានចូលរួមជួយ
Back It
$ 70.0
0 backers
$70-99 - ខាងលើទាំងអស់ សូមអរគុណជាពិសេស ដល់អ្នកគាំទ្រ អាវយឺត Polo (អត់មានកក់ប្រាក់កក់) _PPAWS នឹងធ្វើអាវ POLO នៅពេលដែលយើងមានថវិការគ្រប់គ្រាន់
Back It
$ 100.0
2 backers
​$100 - អាចបានរវាង ផ្លាកដាក់ឈ្មោះអ្នកឧបត្ថម្ភទាំងអស់ នៅវត្ដ
Back It

Payment Instructions

If you want to help this project, there are two payment options : mobile and online. Please read the instructions carefully before filling in the rewards and donations form.

Acleda