ស្រមៃថាអ្នកជាកូនក្មេងដែលមានអាយុ 10 ឆ្នាំហើយអ្នកកំពុងតែនៅរៀន, ប៉ុន្តែអ្នកមិនមានទឹកស្អាតសម្រាប់ផឹកនៅម៉ោងសិក្សានោះទេ…នេះគឺជាស្ថានភាពដែលពួកយើងចង់ដោះស្រាយ។ នៅក្នុងប្រទេសកម្ពុជា,វាមានចំនួន 3,8 លាននាក់នៃចំនួនប្រជាជនទាំងអស់ដែលមិនមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់និងមានសិស្ស 40% នៃសាលាបឋមសិក្សា ប្រឈមមុខនឹងបញ្ហាដែលមានអត្រាការបោះបង់ការចូលរៀនជាពិសេសក្មេងស្រីនិងការប្រឈមមុខនឹងជំងឺជាច្រើនផ្សេងទៀត- ទោះបីជាយ៉ាងណា យើងទាំងអស់គ្នានឹងអាចធ្វើឱ្យមានភាពខុសគ្នាមួយបានកើតឡើង។ យើងបានដឹងថាសាលារៀនមួយ - មូលនិធិសម្រាប់សហគមន៍បុប្ផា (BFC ឬសាលាត្នោត) ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺដែលទទួល កុមារ 120 នាក់សម្រាប់សិក្សាដោយឥតគិតថ្លៃរួមមាន ភាសាអង់គ្លេសនិងចិនជារៀងរាល់ថ្ងៃ។ ប៉ុន្តែពួកគេបានប្រឈមមុខនឹងបញ្ហានៃទទួលទាននូវទឹកស្អាតនេះ។ ក្នុងនាមយើងជាមនុស្ស, វាមិនមានន័យថាយើងគួរតែឈរមើលដោយមិនបានធ្វើអ្វី សោះនោះឡើយ, តើអ្នកគិតដែររឺអត់?

4

អ្នកបរិច្ចាគ

$ 45.0

បរិច្ចាកបាន $ 600.0 គោលដៅ
7.5%

199 days

About this campaign

11

តើអ្វីទៅជាបញ្ហា?

ទឹកគឺជាតម្រូវការចំបាប់ណាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង,ឬសម្រាប់ជីវិតនៅជុំវិញយើង។ យើងទាំងអស់គ្នាត្រូវការទឹកស្អាតនិងមានសុវត្ថិភាពសម្រាប់ប្រើប្រាស់។ ដោយសំណាងល្អ, បើសិនជាយើងរស់នៅក្នុងរាជធានីភ្នំពេញ, យើងអាចទទួលបាននូវទឹកស្អាតប្រើប្រាស់បានយ៉ាងងាយស្រួល ប៉ុន្តែសូមក្រលេកមើលទៅលើកុមារក្រីក្រមួយចំនួនដែលជារៀងរាល់ថ្ងៃពួកគេបានត្រឹមតែផឹកទឹកដែលមិនមានសុវត្ថិភាពដូចជាទឹកស្រះឬទឹកអណ្តូង ។

«រាល់ពេលដែលខ្ញុំកំពុងតែងូតទឹក,វាបានធ្វើ់ឲ្យខ្ញុំនឹកឃើញថាមានមនុស្សជាច្រើននាក់ដែលមិនមានទឹកស្អាតសម្រាប់ផឹក។"- CHHLAT

ខាងក្រោមនេះគឺជាសារនៃអ្នក ដែលត្រូវបានរងផលប៉ះពាល់ដោយបញ្ហានេះ: «ចំពោះខ្ញុំ. ខ្ញុំមានបញ្ហាឈឺបំពង់កបន្ទាប់ពីការទឹកផឹកមិនស្អាត, ហើយកុមារមួយចំនួនក៏បានជួបរឿងនេះផងដែរ, ប៉ុន្តែជំងឺទូទៅដែលពួកគេជួបប្រទះគឺមាន គ្រុនក្តៅនិងរាគរូស។ ប្រសិនបើយើងនូវតែបន្ត ផឹកទឹកមិនស្អាតទាំងនេះយើងនឹងអាច មានឱកាសប្រឈមមុខនឹងជំងឺគ្រួសក្នុងតម្រងនោម នាពេលអនាគតថែមទៀតផង។ ជាក់ស្តែង, កុមារនៅក្នុងរូបថតនេះ គេមានក្បាលពោះធំ, នេះហើយជាមូលហេតុនៃបាក់តេរីដែលមានក្នុងពោះបន្ទាប់ពីការផឹកទឹកមិនបានស្អាតនេះ "- កញ្ញា បុប្ផា

ខាងក្រោមនេះគឺជាតំណភ្ជាប់ទៅទំព័រហ្វេសប៊ុកសាលាត្នោត ដូច្នេះអ្នកអាចទទួលបាននូវព័ត៍មានបន្ថែមបាន។

https://www.facebook.com/PalmSChoolCambodia/

តើអ្វីជាដំណោះស្រាយ?

ដោយមើលឃើញនូវបញ្ហានេះ, ក្រុមការងារ CHHLAT បានប្តេជ្ញាចិត្តដើម្បីជួយដល់កុមារនៃសាលាត្នោត​  ដោយធ្វើការបរិច្ចាគនូវធុងចំរោះទឹកធម្មតាចំនួន២, ប៉ុន្តែធុងចំរោះទាំងនេះនឹងមិនស្ថិតស្ថេរជារៀងរហូតនោះទេព្រោះតម្រងចំរោះទឹកនេះនឹងធ្លាយចេញឬគ្មានប្រសិទ្ធិភាពដោយសារតែការប្រើប្រាស់យ៉ាងច្រើនពីកុមារនូវទីនោះនិងប្រជាពលរដ្ឋនៅជុំវិញផងដែរ។ ដូច្នេះជាដំណោះស្រាយដ៏ល្អបំផុត គឺពួកយើងមានកំរោងដើម្បីសាងសង់ប្រព័ន្ធបន្សុតទឹកធម្មជាតិមួយដែលមានតម្លៃប្រហែល 600 $ ប៉ុន្តែដោយថវិការបស់យើងមានកម្រិតដូច្នេះយើងត្រូវការការចូលរួមចំណែករបស់អ្នកទាំងអស់គ្នា។

យើងជានរណា:

CHHLAT ជាក្រុមហ៊ុនមួយដែលបានបង្កើតថ្មីដែលផ្តោតលើការផ្លាស់ប្តូរឥរិយាបទរបស់មនុស្សនៅក្នុងវិធីងាយស្រួលនិងចំនេញផ្នែកសេដ្ឋកិច្ច: យើងបានចែកចាយនូវដបបត់បរិស្ថានដែលអាចត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃជាមួយនឹងម៉ាស៊ីនទឹក CHHLAT សម្រាប់សិស្សនិស្សិតអាចបំពេញទឹកនៅតាមសាលាបាន។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់យើងសម្រាប់ព័តមានបន្ថែម។

https://m.facebook.com/chhlat9/

កិច្ចខិតខំប្រឹងប្រែងរបស់យើងត្រូវ បានទទួលស្គាល់ដោយក្រុមសហគ្រិនដែលមានឥទ្ធិពលចំនួន 2 ដូចជា Impact Hub និង Cellcard-Lab ។

http://phnompenh.impacthub.net/catch-up-with-cellcard-lab-winners/

ផ្នែកមួយនៃគុណតម្លៃនៃម៉ាកសញ្ញារបស់យើងគឺ ការធ្វើយ៉ាងណាឱ្យមានឥទ្ធិពលដល់សហគមន៍មួយ ។ សម្រាប់ការធ្វើលើកនេះយើងបានផ្តោតសំខាន់លើការជួយផ្តល់ទឹកស្អាតដល់សាលារៀនមួយដែលបានផ្តោតសំខាន់លើវិធីសាស្រ្តត្រឹមត្រូវនិងសប្បុរសធ៌ម របស់យើងដល់ សាលាត្នោតក្នុងខេត្តកំពង់ស្ពឺ។ វាគឺស្ថិតនៅក្នុងភាពជាដៃគូជាមួយសាលានិងសមាជិកនាំមុខរបស់ខ្លួនដែលយើងបានមកឡើងជាមួយនឹងគំនិតនៃប្រព័ន្ធបន្សុតទឹកបែបធម្មជាតិ(water purification system)

អ្វីដែលយើងនឹងធ្វើ:

យើងនឹងផ្តល់នូវប្រព័ន្ធបន្សុតទឹក(water purification system) និងជួយធ្វើការតម្លើងវានៅលើក្នុងសាលាត្នោតក្នុងខេត្តកំពង់ស្ពឺ។ សាលានេះមានសិស្សចំនួន 120 នាក់ហើយជាមួយនឹងប្រព័ន្ធនេះយើងអាចជួយឱ្យពួកគេទទួលបានទឹកស្អាតជារៀងរាល់ថ្ងៃ។ យើងនឹងតាមដានលើការប្រើប្រាស់នៃប្រព័ន្ធនេះនិងធ្វើឱ្យប្រាកដថាវាត្រូវបានរក្សាយ៉ាងល្អដោយសាលា ដូច្នេះការប្រើប្រាស់របស់វាអាចត្រូវបានស្ថិតស្ថេរសម្រាប់ពេលវេលាដ៏យូរអង្វែង ។

ប្រសិនបើយើងទទួលបានការបរិច្ចាកលើសពី 600 ដុល្លារអាមេរិក (សម្រាប់ប្រព័ន្ធបន្សុតទឹកមួយ) នោះយើងនឹងអាចផ្តល់ជូនវាទៅតាមសាលារៀនដ៏ទៃ ឬសហគមន៍ជាច្រើនទៀតដែលមិនអាចទទួលបាននូវទឹកស្អាតប្រើប្រាស់។ ប៉ុន្ដែទាំងនេះអាចកើតឡើងបានដោយការចូលរួមពីអ្នកទាំងអស់គ្នា - ខ្មែររួមគ្នាដើម្បីជួយពួកគាត់ ដូច្នេះយើងពិតជាពឹងផ្អែកលើការគាំទ្ររបស់អ្នក។

តើអ្នកអាចជួយបានយ៉ាងដូចម្តេច?

«ការប្រព្រឹត្ដល្អ, គួរតែត្រូវបានធ្វើរួមគ្នា "។ យើងជឿជាក់យ៉ាងមុតមាំថាមនុស្សជាតិអាចកើនឡើងចេញពីនរណាម្នាក់នៃយើងគ្រប់ទីកន្លែងហើយគ្រប់ស្រទាប់។ កត់ចំណាំវានៅក្នុងចិត្តថា: ការបរិច្ចាករបស់អ្នកត្រូវបានរាប់បញ្ចូលដូចគ្នា។ ដូច្នេះសូមជួយយើងឱ្យសម្រេចបាននូវក្តីសុបិន្តរបស់ពួកយើងនៃការជួយដល់កុមារនិងការបរិច្ចាគជាមួយយើងក្នុងការផ្តល់នូវទឹកស្អាតនិងឱ្យពួកគេបាននូវទឹកស្អាតប្រើប្រាស់ដែលជាដំណោះស្រាយដ៏ប្រសើរបំផុត៕

វិធី៣ យ៉ាងដែលអ្នកអាចបរិច្ចាគបានគឺ:

      1. អ្នកប្រើដែលក្រុមហ៊ុន Cellcard សូមផ្ញើសារទទេទៅកាន់លេខ 5025, នេះមានន័យថាអ្នកបានបរិច្ចាគ 50 សេនក្នុងមួយដង, ដូច្នេះអ្នកអាចផ្ញើសារជាច្រើនដងដូចដែលអ្នកចង់បរិច្ចាក។

      2. សូមចុចលើ “ត្រឡប់យុទ្ធនាការនេះ”'Back this campaign' និងការបរិច្ចាគលើបណ្តាញ Online នៅលើវេបសាយ TosFUND ជាមួយនឹងកាតឥណទានទាំងនេះដូចជា Visa, Mastercard, JCB ឬ Diners

      3. អ្នកអាចផ្តល់នូវតាម Offline - គ្រាន់តែធ្វើការហៅមកកាន់លេខទូរស្ទ័ព, យើងនឹងទៅយកលុយបរិច្ចាកឡើងហើយយើងនឹងប្រកាសការបរិច្ចាករបស់អ្នកនៅលើទំព័រហ្វេសប៊ុក CHHLAT របស់យើង។ ដោយធ្វើដូចនេះ, អ្នកអាចយកថតរូបជាមួយនឹងក្រុមរបស់យើងនៅពេលដែលអ្នកជួបពួកគេ!

មានវិធីផ្សេងទៀតដែលអ្នកអាចជួយបានប្រសិនបើអ្នកមិនមានប្រាក់បរិច្ចាកគឺ:

     1.​ និយាយអំពីគំនិតនេះទៅកាន់មិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នក

     2.​ រៀបចំការរៃអង្គាសថវិការតិចតួចក្នុងចំណោមទំនាក់ទំនងជិតស្និត របស់អ្នកនិងធ្វើឱ្យការបរិច្ចាគជាក្រុម

អ្នកអាចជួយយើងបានទៀតដោយការផ្សព្វផ្សាយបណ្តាញ Online:

     1. សូមចូលទៅកាន់ទំព័រ Facebook របស់យើងនិងធ្វើការ LIKE ទំព័ររបស់យើង

     2. Invite មិត្តភក្តិហ្វេសប៊ុករបស់អ្នកទៅកាន់ទំព័ររបស់យើង

     3. Follow យើងនិង Share សាររបស់យើងនៅលើ FB ឬទំព័ររបស់អ្នកលោកអ្នក។   https://m.facebook.com/chhlat9/

ការប្រើមូលនិធិ:

ក្រុមការងារ CHHLAT មានសមាជិកតិច តែមានរចនាសម្ព័ន្ធគ្រប់គ្រងតម្លាភាពណាស់។ ពួកយើងមានការការទទួលខុសត្រូវពេញលេញសម្រាប់មូលនិធិអ្នកផ្តល់ឱ្យយើងនិងដើម្បីធានាថា, យើងនឹងរក្សាការប្រាស្រ័យទាក់ទងយ៉ាងច្បាស់អំពីការប្រើប្រាស់របស់ពួកយើងនៃការបរិច្ចាគនេះ។ អ្នកអាច តាមដានការវិវត្តរបស់យើងនៅលើទំព័រ FB របស់យើង: https://m.facebook.com/chhlat9/

ទឹកប្រាក់600 ដុល្លារអាមេរិកត្រូវបានចំណាយទៅលើប្រព័ន្ធបន្សុតទឹកមួយ។ មូលនិធិដែលទទួលបាននឹងត្រូវបានរក្សាទុកនៅក្នុងគណនី TosFUND ពិសេសហើយអ្នកអាចមើលឃើញទឹកប្រាក់សរុបនៅលើគេហ័រទំព័រ TosFUND ពេលណាក៏បាន។ នៅពេលដែលយើងឈានដល់ទឹកប្រាក់600 ដុល្លារអាមេរិក - បន្ទាប់មកយើងនឹងផ្តល់ប្រព័ន្ធនេះទៅសាលារៀនហើយយើងនឹងយកនូវកំរង រូបភាពជាច្រើនដើម្បីបង្ហាញនូវទឹកមុខសប្បាយរីករាយរបស់កុមារទាំងនោះ! ប្រសិនបើយើងមិនបានឈានដល់គោលដៅរបស់យើង, ប្រាក់ដែលប្រមូលបាននឹងបរិច្ចាគទិញនូវប្រព័ន្ធទឹកប្រភេទផ្សេងទៀតដែលបានកំណត់ពេលវេលានៃការប្រើប្រាស់។ តែយើងសង្ឈឹមយ៉ាងមុតមាំថា អ្នកទាំងអស់គ្នានឹងជួយពួកយើងដើម្បីសម្រេចគោលបំណងមួយនេះ។

រង្វាន់:

មិនត្រឹមតែឲ្យ អ្នកអាចមានអារម្មណ៍ល្អដោយធ្វើការបរិច្ចាគប៉ុណ្ណោះទេ តែអ្នកឲ្យអាចមានអារម្មណ៍ដ៏អស្ចារ្យផងដែរដោយទទួលបាននូវរង្វាន់ពិសេសមួយចំនួនអាស្រ័យលើថវិការដែលអ្នកសម្រេចចិត្តក្នុងការបរិច្ចាគ

ជាដំបូង, នរណាម្នាក់ក៏ដោយបានធ្វើការបរិច្ចាគ (online ឬ offline) នឹងទទួលបានថ្លែងអំណរគុណមួយនៅលើទំព័រហ្វេសប៊ុក CHHLAT , និង អ្នកនឹងទទួលបានឈ្មោះរបស់អ្នកនៅលើ "ប្រព័ន្ធចម្រោះទឹកធម្មជាតិ" ដែលបានដាក់នៅក្នុងសាលារៀននេះ។

សូមក្រឡេកមើលរង្វាន់ដែលអ្នកអាចទទួលបាន:

មាន 6 ពណ៍នៃដបទឹកឆ្លាត (ខៀវ, ផ្កាឈូក, បៃតង, លឿង, ត្នោត, ស្វាយ) សូមនិយាយអំពីព៌ណដែលជាអ្នកស្រឡាញ់

- ចំពោះការបរិច្ចាគ $ 5 ទទួលបាន Postcard ចំនួនមួយដែលធ្វើដោយដៃរបស់ក្មេងៗនៅ BFC

- ចំពោះការបរិច្ចាគ $ 10 ទទួលបាន ដប CHHLAT តូច 1 (450ml)

- ចំពោះការបរិច្ចាគ $ 15 ទទួលបាន ដប CHHLAT ធំ 1 (700ml)

- ចំពោះការបរិច្ចាគ $ 50 ឡើង ទទួលបាន ដបCHHLAT តូច1 និង ធំ1 ព្រមទាំងការធ្វើដំណើរ ទៅទស្សនាសាលាត្នោតជាមួយក្រុមការងារCHHLAT (នៅពេលដែលយើងតំឡើង ប្រព័ន្ធបន្សុតចម្រោះទឹកធម្មជាតិ - វិធីនេះដែលអ្នកអាចមើលឃើញពីលទ្ធផលដំបូង នៃការគាំទ្ររបស់អ្នកលោកអ្នក។

កាលបរិច្ឆេទការដឹកជញ្ជូន:

- រង្វាន់ដបទឹក CHHLAT នឹងត្រូវផ្តល់ជូននូវរៀងរាល់ថ្ងៃសៅរ៍

- រង្វាន់Postcard នឹងត្រូវផ្តល់ជូន បន្ទាប់ពីបានតំឡើងនូវ "ប្រព័ន្ធបន្សុតទឹកធម្មជាតិ"

* ចំណាំ:

-ម្ចាស់ជំនួយទាំងអស់ដែលបានបរិច្ចាគដោយកាតឥណទានត្រូវបានរាយនាមដោយស្វ័យប្រវត្តិនៅលើទំព័រយុទ្ធនាការ TosFUND របស់យើង- ឬឈ្មោះអនាមិករបស់អ្នកនៅតែត្រូវបានរាយនាមដដែរ ។

                                                   នេះជា សកម្មភាពដ៏មានឥទ្ធិពលបំផុត ដូច្នេះសូមកុំរង់ចាំណា!

                           សូមចូលរួមជាមួយពួកយើងក្នុងពេលឥឡូវនេះដើម្បីធ្វើឱ្យមានភាពវិជ្ជមាន សម្រាប់កុមារកម្ពុជា។

Cellcard

If you want to donate to this project, simply send an sms to this number:

5025

No personal information is collected by us and therefore no rewards are possible using mobile payments. The donation is limited to 50 cents. Please repeat send sms to reach the amount you want to donate.

If you want to let others know that you have backed this project, you can add your name to the Backers list by clicking the button below:

I just want to donate to this project without getting rewards.
Back It

រង្វាន់

$ 5.0
0 backers
Postcard ចំនួនមួយដែលធ្វើដោយដៃរបស់ក្មេងៗនៅ BFC
Back It
$ 5.0
0 backers
j
Back It
$ 10.0
1 backers
Back It
$ 15.0
0 backers
Back It
$ 50.0
0 backers
Back It

Payment Instructions

If you want to help this project, there are two payment options : mobile and online. Please read the instructions carefully before filling in the rewards and donations form.

Acleda