FAQ


សំនួរដែលមានការសាកសួច្រើនទី ១

គម្រោងរៃអង្គការមូលនិធិពីមហាជន គឺជាការរៃអង្គាសមូលនិធិបន្តិបន្តួចពីមហាជនជាអាតមាន គ្រួសារ មិត្តភ័ក្ត និងសហគមន៍ របស់អ្នក ដើម្បីប្រមូលផ្តុំគ្នាបានជាថវិការគាំទ្រសម្រាប់គម្រោងមួយ។ ចំពោះការបរិច្ចាកវិញ ក៏មានដាក់បញ្ជូលប្រព័ន្ធនៃការផ្តល់ប្រាក់រង្វាន់ ទាំងជាសម្ភារ និងមិនមែនជាសម្ភារក្តី ដូចច្នេះអ្នកអាចធ្វើការថ្លែងអំណរគុណអ្នកដែលបានបរិច្ចាកទាំងនោះយ៉ាងងាយ។ វាគឺជាការទំនាក់ទំនងជាមួយមហាជន និងបញ្ចុះបញ្ចូលពួកគាត់អោយទទួលយកគំនិតរបស់អ្នក និងរក្សា ពួកគាត់អោយនៅជាមួយយើងជារៀងរហូត ហើយកុំភ្លេចបន្តផ្តល់ព័ត៌មានដល់ពួកគាត់ អោយបានទៀងទាត់អំពីដំណើការរបស់គម្រោងរបស់អ្នក។ ជារួម ពួកគាត់ គឺជាសហគមន៍ ដែធ្វើការសម្រចចិត្តថាតើគំនិតរបស់អ្នកពិតជាមានតម្លៃគួអោយចង់ធ្វើតាមមែន ឬក៏អត់!

ចំពោះមនុស្សដែលមានការគិតដិតដល់ ការរៃអង្គាសប្រាក់ពីមហាជនគឺជា ឪកាសមួយដ៏ប្រសើរដើម្បី បង្ហាញអំពីគម្រោងផ្សេងៗរបស់អ្នកតាមប្រព័ន្ធអ៊ីនធឺណែត។ អ្នកនឹងអាចប្រាស្រ័យទាក់ទងជាមួយមនុស្ស រាប់ពាន់អ្នកដែលចូលចិត្តធ្វើការចែករំលែក ការចូលរួម និងគាំទ្រអ្នកក្នុងការជួយអោយគំនិតរបស់អ្នកក្លាយជាកាពិត។

សម្រាប់មនុស្សដែលចូលចិត្ត ផលិតផល និងកម្មវិធីដែលបង្កើតថ្មី សិល្បៈ សង្គមមួយដ៏ល្អ និងការផ្តួចផ្តើមគំនិតដើម្បីសង្គម គម្រោង តោះហ្វាន់ (TOSFUND) ប្រមូលផ្តុំទៅដោយគម្រោងជាច្រើន ដើម្បីអោយអ្នកស្វែងយល់ និងបរិច្ចាក ជាមួយនឹងសហគមន៍របស់អ្នក ដែលអ្នកបានស្គាល់ ឬអាចនឹងបានជួបជាមួយមនុស្សដែលមានការយល់ឃើញដូចគ្នាទៀតផង។

តោះហ្វាន់ (TOSFUND) គឺជាគេហទំព័រ សប្បុរសធម៌មួយដែលរៃអង្គាសមូលនិធិពីមហាជន

ដែលផ្អែកលើការ បរិច្ចាកដោយផ្ទាល់ និងការផ្តល់រង្វាន់តាមប្រព័ន្ធអ៊ីនធឺណែត។ គម្រោង តោះហ្វាន់ (TOSFUND) មាន គោលបំណងដើម្បីជួយសម្រួលដល់ការរៃអង្គាសមូលនិធិ ជំនួយសម្រាប់បុព្វហេតុសង្គម បច្ចេកវិទ្យា សិល្បៈ និងការធ្វើអាជីវកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

តោះហ្វាន់ (TOSFUND) មិនមែនជាកម្មវិធីរៃអង្គាសមូលនិធិ ដោយរកប្រាក់ចំណូលតាមរយៈការចូលភាគហ៊ុនឡើយ ហើយក៏មិនមែនជាកម្មវិធីរៃអង្គាសមូលនិធិតាមរយៈឥណទាន ឬជាមីក្រូហិរញ្ញវត្ថុនោះទេ។ គម្រោងនេះ ទទួលបានការគាំទ្រហិរ័ញ្ញវត្ថុ តារយៈការគាំទ្រពីអង្គការ ការអភិវឌ្ឍការច្នៃប្រឌិតថ្មីដែល ផ្តល់ប្រាក់ជំនួយដោយទីភ្នាក់ងារហរដ្ឋអាមេរិចដើម្បីកិច្ចការអភិវឌ្ឍអន្តរជាតិ (USAID) និងបច្ចុប្បន្នទទួល បានការឧបត្ថម្ភដោយពីក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។

តោះហ្វាន់ (TOSFUND) គឺជាលទ្ធផលនៃការសហការគ្នារវាងអង្គការ Action IEC ដែលជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មួយដែលបានចុះបញ្ជីរតាំងពីឆ្នាំ 1999 ដែលធ្វើការលើកកម្ពស់ការអប់រំ និងការផ្លាស់ប្តូ តាមរយៈប្រព័ន្ធ ផ្សព្វផ្សាយនានា នៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលជាមួយក្រុមហ៊ុន Rotati / AI Solutions ដែលជាក្រុមហ៊ុនក្នុងស្រុកមួយដែលមានជំនាញផ្នែកបច្ចេកវិទ្យា និងក្រុមហ៊ុន ComeTogether ដែលជាក្រុមផលិតខ្សែភាពយន្ត និងវិចិត្រករនៅក្នុងប្រទេលកម្ពុជា។ គម្រោងនេះ ក៏ទទួលបានការគាំទ្រពីអង្គការ ការអភិវឌ្ឍការច្នៃប្រឌិតថ្មីដែលផ្តល់ប្រាក់ជំនួយដោយទីភ្នាក់ ងារសហរដ្ឋអាមេរិចដើម្បីកិច្ចការអភិវឌ្ឍអន្តរជាតិ (USAID)។

1) ប្រព័ន្ធបច្ចេកវិទ្យាបង់ប្រាក់ក្នុងស្រុក យើងចង់បន្ថែមនូវគុណតម្លៃចំពោះការបរិច្ចាករបស់មហាជននៅ ក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូនទាំងប្រព័ន្ធបង់ប្រាក់ក្នុងស្រុកដូចជា (Wing, Cellcard, Smart….) និងប្រព័ន្ធបង់ ប្រាក់ក្រៅស្រុក (Visa/Master Card, Paypal ) ជាដើម ការធ្វើបែបនេះ អាចអោយប្រជាជនកម្ពុជា ដែលរស់នៅក្នុងស្រុក និងក្រៅស្រុកអាចបរិច្ចាគចំពោះបុព្វហេតុជាតិបានយ៉ាងងាយស្រួល។

2) ជំនាញការនៃការអភិវឌ្ឍគម្រោង: គណៈកម្មការជ្រើសរើសគម្រោង ត្រួតពិនិត្យគ្រប់គម្រោងដែលបាន ដាក់មកដើម្បីធានាអោយបាននូវគុណភាពចំពោះបុព្វហេតុផ្សេងៗ ដែលបានផ្សព្វផ្សាយនៅលើបណ្តាញ អ៊ីនធឺរណែត និងដើម្បីផ្សព្វផ្សាយតែគម្រោងដែលល្អបំផុតប៉ុននោះ។ ពួកយើងតែងតែរីករាយស្វាគមន៍ជានិច្ចក្នុងការទទួលជំនួយពីនាក់គ្រប់គ្នា មិនថាអ្នកមានជំនាញ ផ្នែកពត៌មានវិទ្យា ឬក៏អ្នកជាសកម្មជនដែលមានជំនាញផ្នែកផ្សព្វផ្សាយ ឬក៏និយាយអោយសមញ្ញទៅគឺចង់គាំ ទ្របុព្វហេតុរបស់ពួកយើង។ ពួកយើងយកចិត្តទុកដាក់ទៅលើ សហគមន៍តាមបណ្តាញអ៊ីនធឺណែត និងសហគមន៍ក្នុងស្រុក ដើម្បីអោយគម្រោងរបស់ តោះហ្វាន់ (TOSFUND) អាចទទួលបានអត្ថប្រយោជន៍ពីគម្រោង ផ្សព្វផ្សាយដ៏ធំមួយបាន។

តោះហ្វាន់ (TOSFUND) មានគោលបំណងជួយមនុស្សទូទៅ ដោយគាំទ្រគំនិតថ្មី ការបង្កើតថ្មី ផលិតផល និងសេវាកម្មផ្សេងៗដែលផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា។ វេទិកានេះអាចជួយអ្នកបានក្នុងវិធីយុទ្ធនាការ ផ្សព្វផ្សាយដែលមិនធ្លាប់មានពីមុនមកឡើយ។

  1. 1)វេទិកានេះពិតជាធ្វើឱ្យមានភាពងាយស្រួល នៅក្នុងការបង្កើតយុទ្ធនាការរៃអង្គាសមូលនិធិមួយដែល មានសារៈសំខាន់ និងគួអោយទុកចិត្តបានមួយ ដើម្បីរៃអង្គាសមូលនិធិសម្រាប់បុព្វហេតុសប្បុរសធម៌ ផ្សេងៗ។
  2. 2) វាផ្តល់នូវប្រព័ន្ធទូទាត់ប្រាក់ក្នុងស្រុក ដើម្បីជួយសម្រួលដល់ការរៃអង្គាសមូលនិធិទាំងនៅក្នុងស្រុក និង នៅបរទេស។
  3. 3) បុគ្គលិករបស់យើងអាចជួយអ្នកក្នុងការធ្វើអោយគំនិតរបស់កាន់តែអាចជឿទុកចិត្តបាន ដើម្បីទាក់ ទាញម្ចាស់ជំនួយ និងការរៃអង្គាសថវិកា អោយរកប្រាក់ជំនួយបានកាន់តែច្រើនថែមទៀត ដោយទាញ អាម្មណ៍អោយឃើញពីទិដ្ឋភាពចាំបាច់ជាបន្ទាន់ និងប្រសិទ្ធភាពខ្ពស់នៃគម្រោងរបស់អ្នក។
  4. 4) តោះហ្វាន់ (TOSFUND) បង្កើនការទំនាក់ទំនង និងបង្កើនសមត្ថភាពនៃការរៃអង្គាសមូលនិធិរបស់អ្នក និងធ្វើឱ្យវាមានភាពរីករាយក្នុងការកសាងការចងចាំរួមគ្នាថ្មីៗជាច្រើន សម្រាប់ពេលអនាគត។

គម្រោង និងបុព្វហេតុទាំងអស់ត្រូវបានទទួលយក លុះត្រាតែគម្រោង និងបុព្វហេតុទាំងនោះស្របច្បាប់ និងសមស្របទៅនឹងគោលការណ៍របស់ពួកយើង។

ប្រសិនបើអ្នកបានដាក់ស្នើគម្រោងមួយជាមួយពួកយើង ពួកយើងនឹងទាក់ទងទៅអ្នកដើម្បីសាកសួថា អ្នកតើចង់សម្រេចបាននូវគោលដៅគម្រោងរបស់អ្នករបៀបណា និងដើម្បីជួយអ្នកក្នុងការដំណើរការ នោះ។ ពួកយើងត្រូវធ្វើឱ្យប្រាកដថា យុទ្ធនាការរបស់អ្នកសមនឹងលក្ខខណ្ឌទូទៅរបស់យើងមុនពេល ពួកយើងចុះផ្សាយគម្រោងរបស់អ្នកនៅលើគេហទំព័ររបស់ពួកយើង និងដើម្បីធានាថាអ្នកបានដឹងថាអ្វី ដែលត្រូវធ្វើហើយត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមនៅក្នុងយុទ្ធនាការរបស់អ្នក។ ដើម្បីធ្វើឱ្យមនុស្សទូទៅមានភាពងាយស្រួលក្នុងការស្វែងរកគម្រោងរបស់អ្នក យើងមានប្រភេទ គម្រោង៣ សម្រាប់អ្នកជ្រើសរើស:

  • -បុព្វហេតុសង្គម (គម្រោងនៃការអភិវឌ្ឍ សកម្មភាពសង្គមស៊ីវិលផ្សេងៗ…)
  • -គម្រោងអាជីវកម្ម និងពត៌មានវិទ្យា (ឧទាហរណ៍ៈគម្រោងផលិត ឬកម្មវិធីទូរស័ព្ទផ្សេងៗ…)
  • -ខ្សែភាពយន្ត និងសិល្បៈ (សកម្មភាពវប្បធម៌ ផលិតកម្ម និងព្រឹត្តិការណ៍ផ្សេងៗ …)

យើងចង់ធ្វើអោយវេទិកានេះជាវេទិការបើកចំហចំពោះអ្នកគ្រប់គ្នា ដូច្នេះពន្លឺនៃគំនិតល្អៗនឹងលេចចេញ រាល់ថ្ងៃ។ ជាធម្មតាយើងនឹងទទួលយកគ្រប់គម្រោងទាំងអស់ ដែលល្អសម្រាប់ប្រទេសកម្ពុជា។

ប៉ុន្តែយើងដឹងថានៅពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនព្យាយាមទាញយកប្រយោជន៍ពីសប្បុរសជន ដូច្នេះយើងមានគោលការណ៍ជាមូលដ្ឋានមួយចំនួន។ តោះហ្វាន់ (TOSFUND) ៖

  • មិនទទួលយកគម្រោងទាំងឡាយណា ដែលមិនគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
  • មិនទទួលយកគម្រោងទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងនយោបាយ។
  • មិនទទួលយកគម្រោងទាំងឡាយណា ដែលផ្សព្វផ្សាយពីសាសនា ការប្រកាន់ពូជសាសន៍ ឬការ រើសអើងភេទ ឬជាគម្រោងដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សិទ្ធិមនុស្ស។
  • មិនគាំទ្រ មណ្ឌលកុមារកំព្រាណាមួយឡើយ ពីព្រោះពួកយើងមិនអាចវិនិច្ឆ័យពីគុណភាព សេវាកម្មដែលគេបានផ្តល់។ ទន្ទឹមគ្នានេះដែរ ដោយផ្អែកលើសមត្ថភាពរបស់ពួកយើង ពួកយើងនឹង មិនទទួលយកគម្រោងដែលស្នើដោយអង្គភាពណាដែលធ្លាប់មានកេរឈ្មោះ បោកប្រាស់ ឬកេងបន្លំប្រាក់ជំនួយរបស់ម្ចាស់ជំនួយឡើយ។
  • មិនទទួលយកគម្រោងទាំងឡាយណា ដែលស្នើឡើងក្នុងបំណងប្រមូលប្រាក់ជំនួយដើម្បីប្តូជា ភាគហ៊ុននៅក្នុងគម្រោងនោះឡើយ ពីព្រោះពួកយើងមិនមែនជាកម្មវិធីរៃអង្គាសប្រាក់ដើម្បីភាគ ហ៊ុននោះទេ។
  • មិនទទួលយកគម្រោងទាំងឡាយណា ដែលស្នើឡើងពាក់ព័ន្ធនឹងផ្នែកមីក្រូហិរញ្ញវត្ថុ ឬការរៀបចំ ប្រាក់កម្ចីទេ ពីព្រោះពួកយើងមិនមែនជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬស្ថាប័នផ្តល់ប្រាក់កម្ចីឡើយ។
  • មិនទទួលយកបុព្វហេតុទាំងឡាយណាដែលកំពុងតែត្រូវបានដាក់រៃអង្គាសប្រាក់ពីមហាជននៅ ក្មុងវេទិកាមួយផ្សេងទៀត ឬប្រសិនបើបុព្វហេតុនោះជាន់គ្នា ព្រោះការធ្វើបែបនេះ អាចបង្ក
  • សូមទាក់ទងមកពួកយើងភ្លាម ប្រសិនបើអ្នកកំពុងជួបករណីបែបនេះ  ព្រោះយើងតែងតែមានដំណោះស្រាយជានិច្ច​ ដែលអាចនឹងល្អបំផុតសម្រាប់ស្ថានភាពរបស់អ្នក។
  • នៅពេលប្រើប្រាស់ តោះហ្វាន់ (TOSFUND) មានន័យថាអ្នកទទូលយកទាំងស្រុងនូវច្បាប់ និងល័ក្ខខណ្ឌរបស់យើង។
វាគឺជាការល្អប្រសើរណាស់ ប្រសិនបើអ្នកគឺជាអង្គភាពដែលបានចុះបញ្ជីរនៅក្នុងប្រទេសកម្ពុជា នេះអាចបន្ថែមភាពជឿជាក់ចំពោះសកម្មភាពរបស់អ្នកថែមទៀត ប៉ុន្តែវាមិនមានបញ្ហាអ្វីទេថាតើអ្នកគឺជា អង្គការសប្បុរសដែលបានចុះបញ្ជី ឬអត់នោះ។ អ្វីដែលយើងខ្វល់អំពីគឺថាតើការបង្កើតរបស់អ្នកនោះ ធ្វើអោយមានភាពល្អប្រសើរសម្រាប់សហគមន៍របស់អ្នកជាវិជ្ជមានដែរ ឬទេ។ អ្នកអាចជាអ្នកដែល មិនរកប្រាក់ចំណេញ រកប្រាក់ចំណេញ ជាក្រុមដែលដាច់ដោយឡែកមួយ ឬមានស្ថានភាពខុសពីនេះ ក៏បានដែរ។ យើងគាំទ្រគ្រប់ប្រភេទទំរង់ អោយតែពួកគេគោរពតាមគោលការណ៍ដែលបានចែងខាងលើនេះ។ យើងបើកចំហទទួលគ្រប់គម្រោងទាំងអស់ ជាពិសេសគម្រោងដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា។

ចុចលើកន្លែង"ចុះឈ្មោះ/Register" នៅលើគេហទំព័ររបស់យើង។ នៅពេលដែលអ្នកបានចុះឈ្មោះរួច និងចូលប្រើគណនីនោះ សូមទៅកាន់ជម្រើសច្រើនទៀតដែលនៅខាងក្រោម “ម៉ឺនុយគណនេយ្យរបស់អ្នក” (ដែលនៅខាងស្តាំនៃផ្នែកខាងលើនៃគេហទំព័រ) ។ រួចសូមបំពេញលព័ត៌មានម្អិតរបស់អង្គភាពរបស់អ្នក ជាការស្រេច។

ព័ត៌មានលម្អិតអំពីគណនេយ្យរបស់អ្នក នឹងត្រូវបង្ហាញនៅផ្នែកម្ខាងនៃទំព័រគម្រោងរបស់អ្នក ដូច្នេះវាជាពិតជាមានសារសំខាន់ណាស់ ដែលអ្នកត្រូធ្វើការណែនាំអំពីខ្លួនអ្នក/អង្គការរបស់អ្នក អោយបានច្បាស់លាស់ដល់អ្នកគាំទ្រ។ អ្នកផ្តល់ព័ត៍មានបន្ថែមកាន់តែច្រើន វាកាន់តែល្អសម្រាប់អ្នក/អង្គការរបស់អ្នក។ ប៉ុន្តែអ្នកគួរតែសង្ខេបខ្លីៗ និយាយតែចំណុចសំខាន់ៗ ហើយធ្វើឱ្យមានការទាក់ទាញអារម្មណ៍បំផុតតាមដែលអាចធ្វើបានដើម្បីបុព្វហេតុ និងគម្រោងរបស់អ្នកកាន់តែប្រសើរ។

ដោយការប្រើបច្ចេកទេសដែលសាមញ្ញបំផុត! នៅពេលដែលអ្នកបានចុះឈ្មោះរួច និងចូលប្រើគណនេយ្យរបស់អ្នកនោះ សូមចុចលើពាក្យថា (ការចាប់ផ្តើមយុទ្ធនាផ្សព្វផ្សាយ/Start a campaign) ដែលនៅក្រោម ផ្នែកម៉ឺនុយ (យុទ្ធនាការ/Campaigns) រួចបំពេញព័ត៌មានលម្អិតអំពីយុទ្ធនាការផ្សព្វផ្សាយរបស់អ្នក និងដាក់ស្នើគម្រោងជាការស្រេច។

សូមកុំបារម្ភអីអ្នកអាចរំលងមិនបំពេញព័ត៌មួយចំនួនប្រសិនបើអ្នកមិនទាន់ប្រាកដនៅឡើយ ហើយអ្នកអាចត្រឡប់មកបំពេញវិញនៅពេលក្រោយក៏បាន ហើយអ្នកនៅតែអាចកែសម្រួល ផ្នែកណាមួយនៃព័ត៌មានទាំងនោះប៉ុន្មានដងក៏បានដែរ ទៅតាមការចង់បានរបស់អ្នក នៅមុនពេលការរៃអង្គាសមូលនិធិនោះចាប់ផ្តើមដូចជា ការបន្ថែមព័ត៌មានលម្អិត ឬផ្លាស់ប្តូរមាតិការជា ដើម។


ក្នុងករណីដែលអ្នកយល់ឃើញថា ទម្រង់បំពេញបែបបទនោះស្មុគ្រស្មាញពេក នៅផ្នែកខាងក្រោមនៃទំព័រ យុទ្ធនាការផ្សព្វផ្សាយនោះមាន "សំណួរគេតែងសួរញឹកញាប់អំពីទម្រង់ បំពេញបែបបទយុទ្ធនាការ ផ្សព្វផ្សាយ" ដែលអាចជួយបង្ហាញអ្នកពីរបៀបបំពេញទម្រង់បែបបទនិមួយៗបាន។

យើងសូមផ្តល់យោបល់ថា អ្នកគួតែរៀបចំយុទ្ធនាការរបស់អ្នកអោយបានរួចរាល់សិន មុននឹងបង្ហោះវានៅលើគេហទំព័ររបស់យើង។ ជាក់ស្តែងដូចជា ធ្វើឱ្យប្រាកដថា “ក្រុមផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក” ធ្វើការជាមួយគ្នា និងការចូលរួមតាំងពីការចាប់ផ្តើមដំបូងមក ការធ្វើបែបនេះអាចអោយអ្នកគាំទ្ររបស់ អ្នកទទួលបានព័ត៌មានជាប់លាប់ និងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយផ្សព្វផ្សាយយុទ្ធនាការរបស់អ្នកបានឆាប់នៅពេលដែលវាត្រូវបានបង្ហោះលើប្រព័ន្ធអ៊ីនធឺណែតនោះ។ យើងផ្តល់យោបល់ថា អ្នកគួតែទាញយក និងអានគោលការណ៍ណែនាំរបស់យើងជាមុនសិន ដើម្បីជួយអ្នកក្នុងការរៀបចំសំណើយុទ្ធនាការផ្សព្វផ្សាយរបស់អ្នក មុនពេលដាក់ស្នើមកកាន់គេហទំព័ររបស់យើង។ ការធ្វើបែបនេះ អាចជួយអ្នកជៀសវាងពីការត្រូវត្រឡប់មកកែព័ត៌មានសំខាន់ឡើងវិញនៅពេលក្រោយ។

ប្រាកដណាស់ ពិតជាបាន! អ្នកអាចកែសម្រួលផ្នែកណាមួយក៏មាន នៅពេលណាក៏បាន ក្នុងអំឡុងពេលនៃដំណើការយុទ្ធនាការផ្សព្វផ្សាយនោះ។

ជាថ្មីម្តងទៀតយើងសូមផ្ដល់ជាអនុសាសន៍ថា មុននឹងអ្នកបំពេញនៅក្នុងសំណុំបែបបទណាមួយ អ្នកគួតែ សរសេរព្រាងជាមុនសិន។ សូមចំណាយពេលវេលា ក្នុងការជ្រើសរើសយក ចំណងជើងណាដែលគួ អោយចាប់អារម្មណ៍ គិតអំពីទំហំគោលដៅ កំណត់រយៈពេលនៃយុទ្ធនាការនោះ និងគិតថាតើអ្នកមាន ឧបករណ៍ផ្សព្វផ្សាយអ្វីដែលអាចដាក់បន្ថែមនៅលើទំព័រយុទ្ធនាការផ្សព្វផ្សាយរបស់អ្នកបានដែរឬទេ។ នៅក្នុងករណីព្រាង អ្នកគួតែសង្ខេប "ឃ្លាដកស្រង់" និងជ្រើស 'រូបភាពដែលមានលក្ខណៈពិសេស' ដែលនឹងត្រូវប្រើនលើទំព័រផ្សព្វផ្សាយ ដើម្បីទាក់ទាញអ្នកអាន អោយអានលម្អិតអំពីគម្រោងរបស់អ្នក។

សូមត្រៀមលក្ខណៈអោយរួចជាស្រេច ក្នុងការដាក់ជូននៅការពិពណ៌នាអំពីគម្រោងទាំងមូល ដែលផ្តល់ ព័ត៌មានលម្អិតបន្ថែមទៀតអំពីសកម្មភាពរបស់អ្នក និងឥទ្ធិពលរបស់គម្រោងទៅលើសហគមន៍គោលដៅរបស់អ្នក។


អ្នកអាចគិតអំពីប្រភេទនៃ "រង្វាន់លើកទឹកចិត្ត" ដែលអ្នកអាចផ្ដល់អោយអ្នកគាំទ្រគម្រោងរបស់អ្នក - រង្វាន់អាចជួយទាក់ទាញអ្នកគាំទ្រអោយជួយឧបត្ថម្ភ និងអាចធ្វើអោយមើលឃើញពីភាពខុសគ្នាទាំងស្រុងវាងការបរិច្ចាក 5 ដុល្លារ និងការបរិច្ចាក 50 ដុល្លារ។

កុំបារម្ភប្រសិនបើយុទ្ធនាការផ្សព្វផ្សាយរបស់អ្នកមិនត្រូវបានបង្ហាញភា្លមៗ ... នោះគឺជារឿងធម្មតាទេ រាល់យុទ្ធនាការដែលទើបតែបានដាក់ស្នើថ្មី គឺត្រូវបានកំណត់អោយត្រូវរងចាំសិន "ស្ថិតក្នុងការរង់ចាំ" គឺដើម្បីទុកពេលអោយអ្នកគ្រប់គ្រងរបស់ តោះហ្វាន់ (TOSFUND) ពិនិត្យមើលឡើងវិញសិន និងធ្វើការស្សព្វផ្សាយ។ នៅពេលដែលអ្នកដាក់ស្នើគម្រោងរបស់អ្នក វាមិនមែនជាការបង្ហោះដោយផ្ទាល់ភ្លាមៗនោះទេ (ឬវាមិនត្រូវ បានបង្ហាញនៅឡើយទេ) ព្រោះយើងត្រូវធ្វើអោយប្រាកដថាគម្រោងរបស់អ្នកនោះបានអនុវត្តត្រឹមត្រូវ

តាមលក្ខខណ្ឌរបស់យើងមែន។ បុគ្គលិកដែលត្រូវបានកំណត់ក្នុងការជួយគាំទ្រអ្នក អាចនឹងទាក់ទងអ្នក ដើម្បីផ្តល់នូវមតិ និងផ្ដល់យោបល់អំពីរបៀបដើម្បីធ្វើអោយគម្រោងរបស់អ្នកកាន់តែគួអោយទាក់ទាញអារម្មណ៍ និងរួមគ្នាជាមួយអ្នកក្នុងការបង្ហោះគម្រោងនោះនៅលើគេហទំព័ររបស់យើង។ ប្រសិនបើគម្រោងរបស់អ្នកមិនត្រូវបានបង្ហាញនៅលើគេហទំព័រ ក្រោយរយៈពេល 48 ម៉ោងនោះ ឬ ប្រសិនបើអ្នក ប្រឈមមុខនឹងបញ្ហាណាមួយនៅក្នុងការដំណើរការនោះ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកយើង ដោយភ្ជាប់នឹងសំណួររបស់អ្នក ដូច្នេះយើងអាចជួយអ្នកបានដោយភ្លាមៗ។

យើងដឹងថាព័ត៌មានអំពីអ្នករៃអង្គាសប្រាក់ និងម្ចាស់ជំនួយរបស់អ្នក ពិតជាមានសារសំខាន់ណាស់ សម្រាប់អង្គការរបស់អ្នក។ ការប្រើប្រាស់ជាមួយ តោះហ្វាន់ (TOSFUND) អ្នកនឹងមានសិទ្ធិទទួលបានដូចខាងក្រោម នៅពេលនរណាម្នាក់បរិច្ចាកទៅកាន់អង្គការរបស់អ្នក: ឈ្មោះ អ៊ីម៉ែល ចំនួនទឹកប្រាក់នៃការបរិច្ចាក ពេលវេលា/កាលបរិច្ឆេទនៃការបរិច្ចាកនោះ និងប្រភេទរង្វាន់ដែលជ្រើសដោយម្ចាស់ជំនួយនិមួយៗ។

សូមចាំថាម្ចាស់ជំនួយក៏អាចជ្រើស ការបរិច្ចាកដោយមិនបញ្ចេញឈ្មោះផងដែរ។ អ្នកមានសមត្ថភាពក្នុង ការតម្រៀបទិន្ន័យនៃការបរិច្ចាកទាំងនោះ ទៅតាមប្រភេទនៅក្នុង "គណនី" របស់អ្នក ព្រមគ្នានោះ អ្នកក៏អាចរទាញយកទិន្ន័យទាំងនៅក្នុងរបាយការណ៍ជា Excel ដែលអាចអោយអ្នកដាក់បញ្ចូលទៅក្នុងទិន្នន័យរបស់ម្ចាស់ជំនួយរបស់អ្នកបាន។

វាពិតជាអាចធ្វើទៅបាន! ប៉ុន្តែការធ្វើបែបនេះ វាបង្កើនបន្ទុកការងាររបស់អ្នក និងអាចធ្វើអោយគណនេយ្យ របស់អ្នកមានភាពស្មុកស្មាញ និងអាចធ្វើអោយទស្សនិកជនរបស់អ្នកមានការភ័ណច្រឡំបាន យើងសូម ណែនាំអ្នកថាយលល្អគួតែដំណើរការយុទ្ធនាការផ្សព្វផ្សាយម្តងតែមួយបានហើយ។ ការធ្វើដូច្នេះនឹងជួយអ្នកអោយផ្តោតអារម្មណ៍ទៅលើយុទ្ធនាការរបស់អ្នក និងការផ្សព្វផ្សាយណាដែលចាំបាច់សម្រាប់ អ្នកប៉ុណ្ណោះ។ ចំពោះហានិភ័យក្នុងការបន្ថែមគម្រោងច្រើនពេក គឺអ្នកអាចធ្វើអោយការគាំទ្ររបស់អ្នកចុះ ខ្សោយ និងជាលទ្ធផលអ្នកអាចនឹងមិនឈានដល់ការសម្រេចគោលដៅនៃការប្រមូលប្រាក់មូលនិធិ ដែលអ្នកបានកំណត់នោះឡើយ។

គោលបំណងសំខាន់របស់យើងគឺប្រមូលប្រជាជនកម្ពុជា ដើម្បីអោយគាំទ្រដល់សកម្មភាព អភិវឌ្ឍន៍ក្នុងស្រុកផ្សេងៗ។ យើងដឹងថាមានគម្រោងមួយចំនួនចង់សម្រេចគោលបំណងនៅក្រៅប្រទេសកម្ពុជា ដោយប្រើប្រាស់វេទិការៃអង្គាសមូលនិធិពីមហាជនផ្សេងទៀត ជាពិសេនៅក្រៅប្រទេស ប៉ុន្តែគួរំលឹកថាការធ្វើយុទ្ធនាការផ្សព្វផ្សាយនៅលើវេទិកាច្រើន គួតែធ្វើដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការមិនសូវអោយតម្លៃ ឬការហាមឃាត់ពីវេទិកាដ៏ទៃផ្សេងទៀត។ យើងអាចជួយផ្តល់យោបល់ដស់អ្នកពីរបៀបនៅក្នុងការធ្វើយុទ្ធនាការផ្សព្វផ្សាយនៅលើវេទិកាច្រើនបានយ៉ាងល្អបំផុត ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងការទទំនាក់ទំនងសាកសួរមកយើខ្ញុំអំពីរឿងនោះ។

វាគឺជាការងាយបំផុត! អ្វីដែលអ្នកត្រូវធ្វើគឺ (Copy) និង (Paste) iframe code ដែលបានផ្តល់ជូននៅលើ ទំព័រនៃគម្រោងរបស់អ្នក។ ជាការពិតណាស់ នរណាក៏អាច (Copy) និង (Paste) កូដនេះចូលទៅ ក្នុងវែបសាយដ៏ទៃផ្សេងទៀតបានដែរ។ អ្នកអាចរកឃើញលេខកូដនេះដោយចុចលើប៊ូតុងសញ្ញាព្រួញ (<>) នៅផ្នែកខាងលើនៃទំព័រគម្រោងរបស់អ្នក នៅជាប់នឹងប៊ូតុង(ប្រព័ន្ធផ្សព្វផ្សាយសង្គម/Social Media)។

មិនដូចជាវេទិកាប្រមូលមូលនិធិពីមហាជនដ៏ទៃផ្សេងទេ តោះហ្វាន់ (TOSFUND) មិនគិតប្រាក់កំរៃទេ។ អ្នកអាចដាក់ ស្នើយុទ្ធនាការផ្សព្វផ្សាយដែលគួអោយចាប់អារម្មណ៍ សម្រាប់អង្គការរបស់អ្នកនៅលើគេហទំព័រ តោះហ្វាន់ (TOSFUND) ត្រឹមប្រហែលតែ 2នាទី ប៉ុណ្ណោះ ហើយអ្នកមិនចាំបាច់ត្រូវការអ្នកសរសេរកម្មវិធី បុគ្គលិក IT ឬរចនាក្រាហ្វិចនោះទេ វាជាសេវាដែលមិនគិតថ្លៃអ្វីទាំងអស់។

តោះហ្វាន់ (TOSFUND) មិនគិតថ្លៃសេវាប្រតិបត្តិការដកប្រាក់នោះទេ ប៉ុន្តែយើងនៅតែត្រូវការការគាំទ្រដើម្បី ដំណើការគំនិតផ្តួចផ្តើមនេះ។ ប្រសិនបើអ្នកមានបំណងចង់ជួយដល់គម្រោងរបស់យើង អ្នកអាចជ្រើស ការផ្តល់ជាភាគរយខ្លះនៃមូលនិធិរបស់អ្នកដល់ពួកយើងបាន។ ប្រអប់(គ្រីស/Tick) មាននៅលើទំព័រនៃ គម្រោង និមួយៗ និងជាជម្រើសតែមួយគត់ ដែលអ្នកអាចបង្ហាញពីការគាំទ្ររបស់អ្នក បានតាមរយៈការបរិច្ចាគ។

បើធៀបទៅនឹងវិធីនៃការរៃអង្គាសមូលនិធិតាមបែបប្រពៃណីកាលពីមុនដូចជា ការផ្ញើអ៊ីម៉ែលដោយផ្ទាល់ ឬការរៀបចំព្រឹត្តិការណ៍នៅតាមអង្គការដើម្បីរៃអង្គាសមូលនិធិនោះ ពូកយើងសូមលើកទឹកចិត្តអោយ អ្នកនៅតែបន្តធ្វើប្រសិន ការធ្វើបែបទាំងពីរខាងលើនោះមានប្រសិទ្ធភាពល្អនោះ តោះហ្វាន់ (TOSFUND) គឺជាមធ្យោបាយបន្ថែម និងមានប្រសិទ្ធភាពមួយទៀត ដើម្បីជួយរៃអង្គាសប្រាក់មូលនិធិសម្រាប់គម្រោង របស់ពួកយើទាំងអស់គ្នា ឬសម្រាប់អង្គការរបស់អ្នក។

ពិតជាសាមញ្ញបំផុត នៅពេលដែលម្ចាស់ជំនួយធ្វើប្រតិបត្តិការផ្តល់ជំនួយ ប្រព័ន្ធស្វ័យប្រវត្តិរបស់យើង នឹងជូនដំណឹងដល់អ្នកនៅរាល់ពេលអ្នកទួលបានការបរិច្ចាកមូលនិធិម្តងៗ។ នៅពេលដែលការបរិច្ចាកត្រូវបានធ្វើដោយផ្ទាល់(ដោយប្រើកាតឥណទាន គណនេយ្យវីង / ក្រុមហ៊ុន Cellcard ឬក្រុមហ៊ុន Smart) ការផ្ទេរទឹកប្រាក់នឹងត្រូវធ្វើឡើងពីរសប្តាហ៍ម្តងទៅក្នុងគណនេយ្យធនាគា របស់អ្នក និងចំនួនសរុបនឹងត្រូវបានផ្តល់ដំណឹងជូនអ្នកនៅតាមបណ្តាញអ៊ីនធឺណែត។

នៅពេលដែលការបរិច្ចាគត្រូវបានធ្វើឡើងនៅតាមបណ្តាញអ៊ីនធឺណែត (Visa, MasterCard, PayPal) តាមរយៈធនាគារអេស៊ីលីដា ការផ្ទេរទឹកប្រាក់ ត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិចូលទៅក្នុងគណនេយ្យរបស់អ្នក ហើយអ្នកនឹងទទួលបានការជូនដំណឹងតាមរយៈអ៊ីម៉ែលមួយ ដូចច្នេះអ្នកអាចធ្វើការឆ្លើយតប ទៅនឹងអ្នកគាំទ្រ (អ្នកដែលបានបរិច្ចាក)បាន ។

ឈ្មោះម្ចាស់ជំនួយត្រូវបានរាយក្នុងបញ្ជីរ នៅលើគេហទំព័រដូច្នេះអ្នកអាចមើលឃើញអ្នកណាខ្លះដែល បានចូលរួម និងប្រអប់ផ្តល់មតិយោបល់ អាចបង្កើតអោយមានការទំនាក់ទំនងរវាង ម្ចាស់យុទ្ធនាការ ផ្សព្វផ្សាយ និងអ្នកគាំទ្រ។

ម្ចាស់ជំនួយអាចបរិច្ចាកទៅក្នុងគម្រោងណាមួយ ហើយពេលខ្លះពួកគេនឹងទទួលបានរង្វាន់លើកទឹកចិត្ត ពីការរួមចំណែកបរិច្ចាករបស់ពួកគេ អាស្រ័យលើការរៀបចំគ្រោងយុទ្ធនាផ្សព្វផ្សាយការរបស់អ្នក។ អ្នកនឹងត្រូវទទួលខុសត្រូវក្នុងការចែករង្វាន់លើកទឹកចិត្តទាំងនោះទៅម្ចាស់ជំនួយរបស់អ្នក នៅក្នុងករណី ពិសេស តោះហ្វាន់ (TOSFUND) អាចនឹងជួយផ្តល់នូវសេវាកម្មចែកចាយពិសេស ដើម្បីជួយអ្នកក្នុងដំណើរការនេះ ឧទាហរណ៍ថា ប្រសិនបើអ្នកត្រូវបានជ្រើសរើសដោយគណៈកម្មាធិការជ្រើសរើសគម្រោង។

វាពិតជាអាចធ្វើបានចំពោះការផ្ដល់មូលនិធិ ដល់យុទ្ធនាការផ្ទាល់ខ្លួនរបស់អ្នក ដោយប្រើប្រាស់ប្រព័ន្ធ នៃការបរិច្ចាកដោយផ្ទាល់ ដែលយើងផ្តល់ជូន ប៉ុន្តែវាមិនមែនជាវិធីល្អបំផុត ក្នុងការបញ្ចុះបញ្ចូលអ្នកដ៍ទៃ ទៀតក្នុងការអោយតម្លៃទៅលើគម្រោងនោះឡើយ ពេលខ្លះគេអាចយល់ឃើញថានេះជា "ការលួចបន្លំ” ទៀតផង។

ត្រូវមានការប្រុងប្រយ័ត្នជាងនេះទៅទៀត ប្រសិនបើអ្នកព្យាយាមធ្វើបែបនេះតាមរយៈប្រព័ន្ធទូទាត់ប្រាក់ អន្តរជាតិ ព្រោះជំនួយបរិច្ចាកណាដែលឈ្មោះគណនេយ្យរបស់អ្នកផ្ញើ និងឈ្មោះនៅលើគណន្យរបស់អ្នក ទទួលដូចគ្នា វាអាចបង្កអោយមានបញ្ហាក្នុងការទទួលបាន ឬដកប្រាក់បាន។

ពិតប្រាកដណាស់ ប្រតិបត្តិការដកប្រាក់របស់អ្នកមានសុវត្ថិភាពទាំងស្រុង! យើងដឹងថាវាមានសារៈ សំខាន់ណាស់ចំពោះអ្នកនៅក្នុងការធានាអោយបាននូវសុវត្ថិភាពអតិបរមាក្នុងការផ្ទេរមូលនិធិពីម្ចាស់ជំនួយរបស់អ្នក។ តោះហ្វាន់ (TOSFUND) មិនធ្វើប្រតិបត្តិការនេះទេ ហើយក៏មិនកាន់ថវិការបស់អ្នកដែរ។

រាល់ប្រតិបត្តិការដកប្រាក់តាមប្រព័ន្ធអ៊ីនធឺណែតទាំងអស់ត្រូវបានធ្វើឡើងតាមរយៈបច្ចេកវិទ្យាដែលមានប្រសិទ្ធភាព និងទទួលស្គាល់ពីមហាជនទូទៅ: ប្រព័ន្ធដែលមានស្តង់ដែលមានសុវត្ថិភាពដូចជា PayPal និងកាតឥណទាន ក្រុមហ៊ុនវីង និងក្រុមហ៊ុន Cellcard។ ប្រសិនបើអ្នកទុកចិត្តលើសេវាទាំងនោះ វាក៏អាចធានាថាអ្នកអាចជឿទុកចិត្ត តោះហ្វាន់ (TOSFUND) បានដែរ។ យើងទទួលតែព័ត៌មាននៃប្រតិបត្តិការដក និងផ្ទេរប្រាក់តែប៉ុណ្ណោះ ដើម្បីធានាអោយបានថាម្ចាស់យុទ្ធនាការផ្សព្វផ្សាយរបស់យើងសុទ្ធតែមានការទទួលខុសត្រូវ។

បំណងរបស់យើងគឺផ្តោតលើភាពជាដៃគូ។ ដូច្នេះយើងសង្ឃឹមថានឹងអាចផ្តល់នូវយោបល់គ្រប់យ៉ាង ដែលអ្នកត្រូវការ ដើម្បីជួយអ្នកមានជំហរ និងអាចដំណើរការបាន! ពួកយើងរីកសប្បាយក្នុងការណែនាំ អ្នកពីរបៀបដើម្បីធ្វើអោយប្រាកដថាយុទ្ធនាការផ្សព្វផ្សាយរបស់អ្នក មានប្រសិទ្ធិភាព ផ្សាភ្ជាប់ជាមួយ នឹងអ្នកគាំទ្រដែលមានសក្តានុពលរបស់អ្នក។ យើងអាចផ្តល់ជូនលោកអ្នកនូវព័ត៌មានដែលអ្នកត្រូវការដើម្បីធ្វើការសម្រេចចិត្តបានល្អនៅលើអ្វីគ្រប់យ៉ាង ដូចជាការកំណត់ពីរយៈពេលនៃយុទ្ធនាការរបស់អ្នក ឬអ្នកគួរតែផ្តល់ជូនជារង្វាន់អ្វីដែរដល់ម្ចាស់ជំនួយរបស់អ្នក។

តើខ្ញុំអាចលុបឈ្មោះអង្គការរបស់ខ្ញុំចេញពីគេហទំព័រ តោះហ្វាន់ (TOSFUND) ដោយរបៀបណា?

ដើម្បីលុបឈ្មោះអង្គការរបស់អ្នកពី តោះហ្វាន់ (TOSFUND) ងាយបំផុតគ្រាន់តែផ្ញើអ៊ីម៉ែលមកពួកយើង សុំលុបឈ្មោះអង្គការរបស់អ្នក ហើយអង្គការរបស់អ្នកនឹងត្រូវបានលុបចេញក្នុងរយៈពេល 24-48 ម៉ោង។ ប៉ុន្តែពួកយើងពិតជាមានការសោកស្តាយជាខ្លាំង ប្រសិនបើអ្នកសម្រេចចិត្តចាកចេញ។ លើសពីនេះទៅ ទៀត យើងពេញចិត្តក្នុងការទទួលព័ត៌មានចំពោះការសម្រេចចិត្តចាកចេញពីគេហទំព័ររបស់ពួកយើង ថាតើការសម្រេចចិត្តរបស់អ្នក មានការទាក់ទងទៅនឹងការបំរើសេវាមិនល្អពីខាងយើងដែរ ឬយ៉ាងណា។

ពួកយើងចង់ផ្តល់អោយអ្នកនូវសេវាដ៏ល្អបំផុត ហើយយើងនៅទីនេះជានិច្ចដើម្បីជួយអ្នក ដូច្នេះប្រសិនបើអ្នកមានសំណួរ ឬចង់បានជំនួយអ្វីមួយ សូមកុំស្ទាក់ស្ទើរក្នុងការទំនាក់ទំនងមកយើងអោយសោះ!

ពួកយើងតែងតែរីករាយស្វាគមន៍ជានិច្ចក្នុងការទទួលជំនួយពីអ្នកគ្រប់គ្នា មិនថាអ្នកមានជំនាញ ផ្នែកព័ត៌មានវិទ្យា ឬក៏អ្នកជាសកម្មជនដែលមានជំនាញផ្នែកឃោសនាផ្សព្វផ្សាយ ឬក៏និយាយអោយសមញ្ញទៅគឺចង់គាំទ្របុព្វហេតុរបស់ពួកយើង។ ពួកយើងយកចិត្តទុកដាក់ទៅលើ សហគមន៍តាមបណ្តាញអ៊ីនធឺណែត និងសហគមន៍ក្នុងស្រុកដើម្បីអោយគម្រោងរបស់ តោះហ្វាន់ (TOSFUND) អាចទទួលបានអត្ថប្រយោជន៍ពីគម្រោងឃោសនាដ៏ធំមួយបាន។

1. មធ្យោបាយជាក់ស្តែងទី១គឺ ណែនាំអោយអ្នកដ៏ទៃទៀតបានស្គាល់ពីវិធីសាស្រ្តនេះ និងនាំអោយមិត្តភក្តិ សាច់ញាត្តិ និងសហគមន៍របស់អ្នកចូលរួមគាំទ្រគម្រោងណាមួយដែលមាននៅទីនេះ។

2. មធ្យោបាយជាក់ស្តែងទី២គឺ ប្រសិនជាលោកអ្នកមានបុព្វហេតុណាមួយចង់អោយមានការ ឧបត្ថម្ភនោះ សូមចុះឈ្មោះអង្គការរបស់អ្នក ឬក៏ខ្លួនរបស់អ្នកផ្ទាល់នៅក្នុងវេទិការបស់ពួកយើង និងផ្ញើរគម្រោងរបស់លោកអ្នកតាមបណ្តាញអ៊ីនធឺណែត។ សូមមើលការណែនាំពីរបៀបចុះឈ្មោះ ខាងក្រោមនេះ។

ប្រសិនបើគម្រោងរបស់អ្នកបង្ហាញពីគំនិតយ៉ាងល្អ សម្រាប់ភាពរីកចំរើនរបស់ប្រទេសកម្ពុជា គណៈកម្មា ធិការ(Special Ribbon/ខ្សែបូពិសេស)យើងនឹងជ្រើសយកគម្រោងនោះ។

ហើយប្រសិនបើគ្រោងរបស់ អ្នកត្រូវបានជ្រើសនោះ អ្នកអាចនឹងទទួលបានអត្ថប្រយោជន៍ពិសេស និងការគាំទ្របន្ថែមពី តោះហ្វាន់ (TOSFUND) ដោយឥតគិតថ្លៃ។ នៅពេលដែលអ្នកទទួលបាន (Special Ribbon/ខ្សែបូពិសេស) អ្នកទទួលបានប្រយោជន៍ពីលក្ខខណ្ឌ ពិសេសដូចជា ការធ្វើអោយការបង្ហាញគម្រោរបស់អ្នកនៅលើវេទិកាមានភាពប្រសើរជាងមុន ដោយមាន ការគាំទ្រ និងសេវាកម្មផ្សព្វផ្សាយពិសេសអំពីយើងខ្ញុំ។

តើមានអ្វីលើសពីនេះទៀត? សូមអរគុណដល់ដៃគូសំខាន់ៗរបស់យើង ក្រុមហ៊ុនវីង (ខ្សែបូស្វាយ) ក្រុមហ៊ុន Cellcard (ខ្សែបូទឹកក្រូច) និង ក្រុមហ៊ុន Smart (ខ្សែបូបៃតង) គម្រោងរបស់អ្នក អាចនឹងទទួលបានប្រយោជន៍ពីឥទ្ធិពលក្នុងការធ្វើយុទ្ធនាការតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ការជូនដំណឹងតាមរយៈការផ្ញើសារជាអក្សរ និងការចែករង្វាន់ជាដើម ...

តើខ្ញុំអាចធ្វើអោយគម្រោងរបស់ខ្ញុំក្លាយជា គម្រោង(Special Ribbon/ខ្សែបូពិសេស)យ៉ាង ដូចម្តេចទៅ?

គណៈកម្មាធិការរបស់យើង ធ្វើការសម្រេចចិត្តរបស់ខ្លួនដោយផ្អែកការវិនិច្ឆ័យលក្ខណៈនៃការដាក់ពន្ទុ ដូចខាងក្រោម:

  • ឥទ្ធិពលនៃគម្រោង / ភាពបន្ទាន់ និងអាទិភាពនៃសកម្មភាព
  • ភាពទាក់ទាញនៃគំនិត (ការច្នៃប្រឌិត ភាពល្អសង្គម កសាងសហគមន៍)
  • គោលដៅហិរញ្ញវត្ថុ និងតម្រូវការជាក់ស្តែង និងសក្តានុពលដើម្បីការឈានទៅសម្រេចគោល ដៅនោះ។
  • វិធីសាស្រ្តជាក់ស្តែង  មានគោលបំណងច្បាស់លាស់ និងមានសមត្ថភាពក្នុងការអនុវត្តគម្រោង
  • ត្រូវការជាក់ស្តែង សម្រាប់ថវិការដែលបានស្នើរសុំ (អ្នកគាំទ្រអាចធ្វើវាបានដោយមិនចាំបាច់ មានវេទិកានេះ ដែរឬទេ?)
  • សក្តានុពលនៃយុទ្ធនាការផ្សព្វផ្សាយៈ ប្រព័ន្ធបណ្តាញ សម្ព័ន្ធក្នុងសង្គម គំនិតនៃការផ្តល់ជារង្វាន់ ដំណើរការអនុវត្តន៍ក្នុងការប្រាស្រ័យទាក់ទង ការប្រើប្រាស់មូលនិធិ និងសមិទ្ធផលដែលសម្រេច បាន។
  • លក្ខណៈវិនិច្ឆ័យជ្រើសរើសគម្រោងនេះត្រូវបានសម្រេចដោយគណៈកម្មាធិការមួយ ដោយមានការផ្តល់ យោបល់ និងការចូលរួមគំនិតពីសមាជិកស្ម័គ្រចិត្ដ និងទីប្រឹក្សា / អ្នកសង្កេតការណ៍ឯករាជ្យ ជាច្រើន នាក់របស់ តោះហ្វាន់ (TOSFUND) ផងដែរ។

គណៈកម្មាធិការ(SpecialRibbon/ខ្សែបូពិសេស)ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាលគ្រប់គ្រងមួយក្រុម ដែលមានអ្នកតំណាងរបស់ ក្រុមហ៊ុន Alien Dev អង្គការ Action IEC និងក្រុមហ៊ុន ComeTogether។ បច្ចុប្បន្ននេះមានសមាជិក ប្រាំមួយ រូបដែលត្រូវបានទទួលស្គាល់អ្នកជំនាញក្នុងវិស័យនៃការអភិវឌ្ឍ ពត៌មានវទ្យា សិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។ សមាជិកម្នាក់ៗ គឺឯករាជ្យ និងមានអំណាច ក្នុងការបោះឆ្នោតមួយ តែមិនទទួលបានប្រយោជន៍សេដ្ឋកិច្ចពីការបោះឆ្នោតនោះទេ។ ក្រុមប្រឹក្សាភិបាលគ្រប់គ្រងនេះជាអ្នករៀបចំកិច្ចប្រជុំគណៈកម្មាធិការ និងការបង្ហាញគម្រោងថ្មីដល់ សមាជិកគណៈកម្មាធិការទាំងអស់។ គម្រោងដែលត្រូវបានត្រួតពិនិត្យដោយគណៈកម្មាធិការនេះ ដោយយកសម្លេងភាគច្រើន។ បន្ថែមលើក្រុមប្រឹក្សាភិបាលគ្រប់គ្រង តោះហ្វាន់ (TOSFUND) ក៏មានសមាជិកស្ម័គ្រចិត្ដ និងទីប្រឹក្សា / អ្នកសង្កេតការណ៍ឯករាជ្យជាច្រើននាក់ផងដែរ។