មុន​អ្នក​ចាប់​ផ្តើម


គន្លឹះ​១០ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​យុទ្ធ​នារ​ការ​មួយ​

ការ​បរិច្ចាក​ជា​ក្រុម​គឺ​ជា​ជំរើស​ដ៏​ចាប់​អារម្មណ៍​មួយ​ប្រៀប​ធៀប​នឹង​ការ​កៀង​គរ​រក​ថវិការ​តាម​មធ្យោបាយ​មុន។ ប៉ុន្តែ​ការ​បង្កើត​អ្នកប្រមូល​មូលនិធិ​បរិច្ចាក​ជា​ក្រុម​មួយ​វា​ពិត​ជា​មិន​មែន​ចា​ការ​ងារយ​ស្រួល​នោះ​ទេ។ ប្រសិន​បើ​អ្នក​ចាប់​ផ្តើម​ដោយ​មិន​បាន​ត្រៀម​ខ្លួនឲ្យ​រួច​ជា​ស្រេច​នោះ​ ភាគរយ​ដែល​អ្នក​នឹង​អាច​បរាជ័យ​មាន​ធំ​ជាង​ជ័យ​ជំនៈ។ ជាលទ្ធ​ផល​វា​អាច​ជះ​ផល​ជា​អវិជ្ជមាន​​ដល់ការ​ងារ បន្ទាត់​ថវិការ និង​អង្គភាព​របស់​អ្នក​ថែម​ទៀត​ផង។ ការ​រៀបចំ​អ្នក​រៃ​អង្គាស​ប្រាក់​ជា​ក្រុម​គឺ​ជា​គន្លឹះ​មួយ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​សំខាន់​១០ ដែល​អាច​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​ក្នុង​យុទ្ធនា​ការ និង​ធ្វើ​ឲ្យ​ឧកាស​ទទួល​បាន​ជោគ​ជ័យ​របស់​អ្នក​មាន​កាន់​តែ​ច្រើនៈ 

សមាជិក​ក្រុម និង​លុយ​មិន​កើត​ឡើង​ដោយ​ការ​ជប់​នោះ​ទេ។​ ប៉ុន្តែ​មុន​នឹង​អ្នក​ចាប់​ផ្តើម​យុទ្ធ​នា​ការ​របស់​អ្នក ត្រូវ​តែ​ប្រាកដ​ថា​មាន​ក្រុម​គាំ​ទ្រ​របស់​ខ្លួន​ផ្ទាល់ជា​ស្រេច ដើម្បី​ជួយ​ជ្រុំ​ជ្រែង និង​ប្រមូល​មូលនិធិ​ដើម្បី​ជួយ​យុទ្ធ​នា​ការនេះ។ ប៉ាន់​ស្មាន​អ្នក​គាំ​ទ្រ​ដែល​មាន​ស្រាប់ និង​ស្វែង​រក​អ្នក​គាំ​ទ្រ​ថ្មី​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​របស់​អ្នក​អាច​រីក​ចំរើន​បាន។ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​គាំ​ទ្រ​ណា​ដែល​ទំនង​ជា​អាច​គាំ​ទ្រ​អ្នក​បាន។ យុទ្ធនាការ​ដែល​ទទួល​បាន​ជោគ​ជ័យ​ភាគ​ច្រើន​មាន​អ្នក​គាំ​ទ្រ​មិន​តិច​ជាង ១០០០​នាក់​ទេ។ រៀប​ចំ​អ្នក​គាំ​ទ្រ​សក្តានុពល​របស់​អ្នក និង​ដាក់​គោល​ដៅ​ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម​លើស​ពី ៣០% ឡើង​លើ មុន​នឹង​អ្នក​ចាប់​ផ្តើម។ នៅពេល​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​អ្នក​បាន​បង្កើត​បរិយាកាស​ជោគ​ជ័យ និង​អាច​ទាក់​ទាញ​អ្នក​ផ្សេង​ទៀត​បាន។
កំហុស​ដ៏​ធំបំផុត​នោះ​គឺ​សុំ​ឲ្យ​គេ​ជួយ​ច្រើន​ពេក។ ត្រូវ​កំណត់​កោលដៅ​នៃ​មូលនិធិ​តិច​បំ​ផុត​តាម​ដែល​អ្នក​អាច​គ្រប់​គ្រង​បាន (ប៉ុន្តែ​កុំ​ដាក់​តម្លៃ​ខ្លួន​ឯង​ទាប​ពេក ត្រូវ​ប្រាកដ​ថា​មូល​និធិ​នោះ​អាច​យក​មក​ទូទាត់​ចំណាយ​ផ្សេងៗ​បាន)។ អ្នក​អាច​សុំ​ឲ្យ​គេ​ជួយ​បន្ថែម​ទៀត​នៅពេល​ក្រោយ។ វា​អាច​ជួយ​ឲ្យ​អ្នក​អាច​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សកម្មភាព​ជាក់​លាក់មួយ​ចំនួន ដែល​អាច​សម​ល្មម​នឹង​ទឹក​ប្រាក់​ដែល​អ្នក​មាន និង​អាច​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ឆាប់​រហ័ស។ បែង​ចែក​ការ​ចាត់​ចែង​មូលនិធិ​របស់​អ្នក​ជា​ដំណាក់​កាល​ផ្សេងៗ និង​បង្កើត​គោល​ដៅ​ដែល​អាច​នឹង​សម្រេច​បាន​តាម​ដំណាក់​កាល​និមួយៗ​។ កំណត់​គោល​ដៅ​ដំបូង និង​ពង្រីក​គោល​ដៅ​នោះ​បន្តិច​ម្តងៗ។
អ្នក​នឹង​មាន​ឧកាស​ទទួល​ជោគ​ជ័យ​កាន់​តែ​ច្រើន​នៅ​ពេល​ដែល​សមាជិក​ក្រុម និង​អ្នក​ផ្សេង​ទៀត​ជឿ​ទុកចិត្ត​លើ​ការ​ងារ​របស់​អ្នក។ ប្រសិន​​បើ​អ្នក​ចាំ​បាច់​ត្រូវ​ចុះ​បញ្ជី​បង្កើត​ក្រុម​ហ៊ុន​ថ្មី​មួយ​នោះ អនុវត្ត​ទៅ។ ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​រចនា​សម្ព័ន្ធ​ផ្លូវ​ច្បាប់​នោះ​ទេ អ្នក​ត្រូវ​តែ​បង្ហាញ​ដល់​ក្រុម​របស់​ និង​ពន្យល់​ពួក កាត់​ថា​ហេតុអ្វី​បាន​ជា​ពួក​​គាត់​សំខាន់ និង​ជា​មនុស្ស​ល្អ​បំផុត​សំរាប់​ការ​ងារ​នេះ។ ករណី​អ្នក​មាន​ក្រុម​តូច អ្នក​អាច​គិត​គូ​ចាប់​ដៃ​គូ​ជាមួយ​នឹង​ក្រុម​ដែល​គេ​ស្គាល់​រួច​ហើយ ឬ ក្រុមហ៊ុន​មួយ​ចំនួន​ដើម្បី​ផ្តល់​យោបល់ និង​ពន្យល់​ពួក​គាត់​ថា​គំនិត​យោបល់​របស់​អ្នក​ពិត​ជា​ល្អ និង​គួឲ្យ​ចាប់​អារម្មណ៍។
មាន​ទិន្នន័យ​ច្រើន​ណាស់​ដែល​អ្នក​អាច​ទាញ​យក​បាន​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណែត ដោយ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​រៀប​ចំ​យុទ្ធនាការ​រត​ប្រណាំង​ដើម្បី​រៃ​អង្គាស់​ប្រាក់​សំរាប់​គំរោង​អភិវឌ្ឍ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រាវ​ជ្រាវ​មើល​ព័ត៌មាន​ដែល​អ្នក​មុន​ៗ​បាន​ធ្វើ​យុទ្ធ​នាការ​ប្រ​ហាក់​ប្រហែល​គ្នា​នេះ ថា​តើ​គេ​ធ្វើ​ដូចម្តេច? ហេតុអ្វី​បាន​ជា​គេ​បរាជ័យ ហេតុអ្វី​បាន​ជា​គេ​ទទួល​ជោគ​ជ័យ?
គំរោង​ជា​ច្រើន​ដែល​ទទួល​បាន​ជោគ​ជ័យ​នោះ អ្នក​រៀប​ចំ​មាន​ប្រាក់​ជួយ​គាំ​ទ្រ មុន​នឹង​ពួក​គាត់ចាប់​ផ្តើម មិន​មែន​នៅ​ពេល​ដែល​ពួក​គាត់​កំពុង​អនុវត្ត​នោះ​ទេ។ ពេល​វេលា​ដែល​អ្នក​បាន​ចំណាយ​ក្នុង​ការ​រៀប​ចំ​យុទ្ធ​នារ​ការ​របស់​អ្នក​កាន់​តែ​យូ លទ្ធ​ផល​ល្អ​ដែល​អ្នក​អាច​នឹង​ទទួល​បាន​កាន់​តែ​ច្រើន។ នៅ​ពេល​ដែលអ្នក​ចាប់​ផ្តើម​យុទ្ធ​នាការ​ អ្នកគួ​តែ​បាន​ត្រៀម​ខ្លួន​ដើម្បី​ការ​ប្រកួត​នេះ​ឲ្យ​បាន​ដល់​ពាក់​កណ្តាល​ទី​បាត់​ទៅហើយ អ្នក​គួ​តែ​ត្រៀម​រួច​ជា​ស្រេច​ដូច​ជា ចែក​រំលែក​ព័ត៌មាន​របស់​អ្នក និង​ប្រមូល​អសយដ្ឋាន​អ៊ីម៉ែល​ និង​ការ​កសាង​ក្រុមនានា។ ​
កាល​ណា​អ្នក​កាន់​តែ​ខិត​ខំ​ប្រឹង​ធ្វើ​ការ និង​ចំណាយ​ពេល​វេលា​លើ​ការ​ងារ​នេះ អ្នក​នឹង​អាច​ទទួល​បាន​លទ្ធ​ផល​ល្អ​កាន់​តែ​ច្រើន។ អ្នក​ត្រូវ​គិត​ពី​ក្រុម​អ្នក​គាំ​ទ្រ​មួយ​ដូច​ជា​ការ​រត់​ប្រណាំ​ចម្ងាយ ១០០​ម៉ែត​អីចឹង គ្រប់​ម៉ែត្រ គ្រប់​វិនាទី​គឺ​ជា​ការ​ដង្ហើយ​ហៅ​សុំ​ជំនួយ និង​វិធានការ។ ក្នុង​ដំណើរ​ការ​យុទ្ធនាការ អ្នក​ត្រូវ​សុំ​ឲ្យ​សមាជិក​ក្រុម​ចូលរួម និង​ជួយ ផ្ញើ​សារ​ទៅ​កាន់​អ្នក​គ្រប់​គ្នា​ដែល​អ្នក​ស្គាល់ រៀបចំ​ និង​ចូលរួម​ក្នុង​ព្រិត្តិការណ៍ បង្កើត​ជា​វេទិការ​បើក​ទូលាយឲ្យ​អ្នក​គាំ​ទ្រ​អ្នក​មក​ជួប​អ្នក ចេញ​មុខ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បង្ហាញ​មុខ​តាម​ក្នុង​កិច្ច​សម្ផាសន៍ តាម​ដាន​ព័ត៌មាន ត្រៀម​ខ្លួន​ឲ្យ​រួច​ជា​ស្រេច​ក្នុង​ការ​ចំណាយ​ពេល​វេលា​បន្ថែម​លើ​ការ​ងារ​នេះ ជារៀងរាល់​ថ្ងៃ និង​ជាពិសេស​ក្នុង​អំឡុង​យុទ្ធនាការនេះ។
វីដេអូ និង​ព័ត៌មាន​ផ្សេងៗ​ដើម្បី​ជួយ​អ្នក​ឲ្យ​ចែក​រំលែក​ព័ត៌មាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លើស​ពី ១៥%។ ត្រូវ​តែ​មាន​យ៉ាង​ហោចណាស់​វីដេអូ​មួយ​ដែល​សំខាន់​ក្នុង​ការ​ចែក​រំលែក​អំពី​រឿង​រាវ​របស់​អ្នក។ ត្រូវ​ប្រើ​ប្រាស់​វីដេអូនោះ​ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​អ្នក​គាំ​ទ្រ​របស់​អ្នក​ឲ្យ​បាន​ច្រើន​កាន់​តែ​ល្អ។ កុំ​ភ្លេច​រៀបចំ​សារ​សំខាន់​ផ្សេងៗ​ទៀត រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចជា តាម​ទូរទស្សន៍ តាម​រយៈរង្វាន់ និង​រង្វាន់​ជា​រូបភាព គេហទំព័រ បង្ហាញ​លើ ប្លុក (គេហទំព័រ) បង្ហាញ​ និង​ចែក​រំលែក​ព័ត៌មាន​ទាក់​ទង​នឹង​យុទ្ធនាការ ប្រតិបត្ត​សារព័ត៌មាន វីដេអូ​ខ្លីៗ​ សារព័ត៌មាន ខិតប័ណ្ណ អត្ថបទ​ និង​សារព័ត៌មាន​នា​នាដែល​គេ​អាច​ទាញ​យក​បាន និង​ផ្សព្វ​ផ្សាយ​បន្ត។
នេះ​ជា​គ្រឹះ និង​មធ្យោបាយ​ដ៏​វិសេស​មួយ​ក្នុង​ការ​ទាក់​ទាញ​ការ​កៀង​គរ​មូលនិធិ​ជា​ក្រុម។ ការ​ផ្តល់​រង្វាន់​ដ៏​ល្អ​ អាច​ធ្វើ​ឲ្យ​អ្ន​ក​គាំ​ទ្រ​សប្បាយ​ចិត្ត និង​ចូលរួម។ ត្រូវ​តែ​រក្សា​តុល្យភាព​រវាង​រង្វាន់ នឹង​ប្រាក់​ដែល​បាន​បរិច្ចាក។ មិន​មាន​អ្ន​ណា​ម្នាក់​ចង់​បាន​ត្រូវ​តែ​សារ​អគុណ​ចំពោះ​ទឹក​ប្រាក់​ដែល​ខ្លួន​បាន​បរិច្ចាក​ចំនួន ៥$​នោះ​ទេ។ ត្រូវ​គិត​ពីការ​ទំលាក់​កំរិត​ដែល​គេ​អាច​ចូលរួម​បរិច្ចាក​បាន​ដល់​ទាប​បំផុត​ត្រឹម​ ១$ ហើយ​ផ្តល់​រង្វាន់​ដល់​អ្នក​គាំ​ទ្រ​ជាមួយ​នឹង​រង្វាន់​ដ៏​មាន​ប្រយោជន៍ ដែល​មិន​បាច់​ចំណាយ​ប្រាក់/ធូថ្លៃ​ដើម្បីចែក​ជូន​ដល់​ពួក​គាត់ (ឧទាហរណ៍ ស្វែង​រក​អ្នក​គាំ​ទ្រ)។ ពិនិត្យ​តម្លៃ​នៃ​ការ​ផលិត​រង្វាន់ ឲ្យ​បាន​ច្បាស់ និង​អាច​រាប់​ការ​ចំណាយ​លើ​រង្វាន់​ទាំង​នោះ។ ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​រួច​ជា​ស្រេច​ក្នុង​ការ​បញ្ជូន​រង្វាន់​ទាំង​នោះ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការ​បញ្ជូន​រង្វាន់ ប្រសិន​បើ​អ្នក​មិន​បាន​រៀប​ចំ​ទំនាក់​ទំណង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ អ្នក​គាំ​ទ្រ​របស់​អ្នក​នឹង​ចាប់​ផ្តើម​សួរ និង​បញ្ចេញ​សារ​អវិជ្ជមាន​នានា​ជាមិន​ខាន។
ត្រូវ​ធ្វើ​ឲ្យ​ប្រាកដថា​អ្នក​មាន​តារាង​អសយដ្ឋាន​អ៊ីម៉ែលច្រើន ឯកសារ​យោង​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណែត និង​កន្លែង​ចែក​ចាយ​ព័ត៌មាន​ (គេហទំព័រ យូធូប ហ្វេសប៊ូក ។ល។) ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ដូចជា ការ​ជួប​ប្រជុំ​គ្នា​ក្នុង​ព្រិត្តិការ​ផ្សេងៗ​ដោយ​ផ្ទាល់ ការ​ជួប​ប្រជុំ​សមាជិក​ក្រុម ប្រព័ន្ធ​ផ្សព្វផ្សាយ​ (ទូរទស្សន៍ / វិទ្យុ/កាសែត)។ ចំនុច​សំខាន់​នោះ​គឺ​មាន​មនុស្ស​ដើម្បី​ចូលរួម និង​ជជែក​ចែក​រំលែក​ជាមួយ​អ្នក​ដ៏​ទៃ ការ​ជួប​ដោយ​ផ្តាល់​ជាមួយ​មនុស្ស​ទូទៅ​គឺ​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ខ្លាំង​បំផុត។
បង្កើត​ដំណើរ​រឿង​មួយ ហើយ​គិត​ថា​យុទ្ធនាការ​ដួច​ជា​ដំណើរ​កំសាន្ត​ជាមួយ​ទស្សនិកជន និង​អ្នក​គាំ​ទ្រ​របស់​អ្នក។ វាមិន​មែន​ចា​ដំណើរ​ការ​ដែល​ធ្វើ​តែ​ម្តង​ចប់​នោះ ទេ។ អ្នក​ចង់​បង្ហាញ​ប្រជាជន​ទូទៅឃើញ​ថា​យុទ្ធនាការ​នោះ​វា​ដំណើរ​ការ​ទៅមុខ។ ជារៀងរាល់​ថ្ងៃ​មាន​អ្វី​ថ្មី​ប្លែកៗ មាន​ទាំង​ការ​វិវត្ត​ទៅមុខ និង​យោបល់​កែលម្អ។ ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​អ្នក​កាន់​ជឿ​ទុក​ចិត្ត​ថែម​ទៀតថា គំរោង​របស់​អ្នក​កំពុង​តែ​ដំណើរ​ការទៅមុខ នឹង​ទទួល​បានជ័យ​ជំនៈ ហើយ​បញ្ជាក់​ថា​អ្នក​កំពុង​ប្រើ​ប្រាស់​មូលនិធិនោះ​បាន​យ៉ាងត្រឹម​ត្រូវ។ នៅ​ពេល​ដែល​អ្នក​រក្សា​ទំនាក់​ទំនង​ជាប់​ជាមួយ​អ្នក​គាំ​ទ្រ និងអ្នក​ដ៏ទៃ នោះ​សបញ្ជាក់​ឲ្យ​ពួក​គាត់​យល់​យ៉ាង​ច្បាស់​ថា អ្នក​ជាមនុស្ស​ត្រឹម​ត្រូវ​ធ្វើការ​ល្អ។ រក្សា​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​គាំ​ទ្រ​របស់​អ្នក ហើយ​ត្រូវបង្ហាញ​ពី​ការ​ដឹង​គុណ​របស់​អ្នក​ចំពោះ​ពួក​គាត់​ផង។ ប្រសិន​បើ​ពួក​គាត់​មិន​បាន​ជួយផ្តល់​មូលនិធិ​នៅ​ដំណាក់​កាល​ទីមួយ ពួក​គាត់​នឹង​អាច​ជួយ​បរិច្ចាក​មូលនិធិ​ជួយ​អ្នក​នៅ​ដំណាក់​កាល​ទីពីរ ឬ​លើក​ក្រោយៗទ់ៀត។ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​អ្នក​មាន​ចិត្ត​អំណត់ នឹង​នៅ​តែ​គាំ​ទ្រ​អ្នក​ជា​ដរាប។

ការ​ណែនាំ​ដើម្បី​បង្កើត​គំរោង​មួយ

អ្នក​ត្រូវ​តែ​មាន​គំនិត និង​ករណី​មួយ​ឲ្យ​បាន​ច្បាស់​លាស់ ដូច្នេះ​អ្នក​គាំ​ទ្រ​អាច​យល់ នូវ​អ្វី​ដែល​អ្នក​កំពុង​ព្យាយាម​សម្រេច និង​ផ្តល់​ការ​​គាំ​ទ្រ និង​ជំនឿ​លើ​រូ​ប​អ្នកបាន។ មូលនិធិថូស ជួយ​អ្នក​រៀបចំ​យុទ្ធនាការឲ្យ​រៀបចំ​យុទ្ធនាការ​របស់ខ្លួន​ ដូច្នេះ​សូម​កុំ​ស្ទាក់​ស្ទើ​ក្នុង​ការ​ទាក់​ទង​មក​កាន់​ពួក​យើង​ខ្ញុំ​ដើម្បី​សុំ​ជំនួយ។ នៅ​ពេល​ដែល​អ្នក​ដាក់​ឯកសារ​គំរោង​នៅលើ​ទំរង់​ការងារ​របស់​យើង ក្រុម​ការងារ​របស់​យើង​នឹង​សួ​អ្នក​នូវ​សំនួរ​ដូច​ខាង​ក្រោមនេះ៖

ក) សូម​បរិយាយ​ពី​គំរោង​របស់​អ្នក​ក្នុង​មួយ​ល្បះ

ខ) រង្វាន់

'ត្រូវ​ត្រៀម​នូវ​តារាង​ដែល​មាន​រង្វាន់​ចំនួន​១០​មុខ ចាប់​ផ្តើម​ពី​រង្វាន់​សំរាប់​ប្រាក់​បរិច្ចាក​ចំនួន ១$​')

គ) និទានរឿង

បរិយាយ​នៅ​ទីនេះ​នូវ​អ្វី​ដែល​អ្នក​នឹង​ព្យាយាម​ដោះស្រាយ។ ចំនុច​សំខាន់​នៃ​ការ​ពន្យល់​នូវ​គំនិត​យោបល់​របស់​អ្នក​នោះ​គឺមិន​មែន​នៅ​ជុំ​វិញ​អត្ថប្រយោជន៍​នោះ​ទេ តែ​អ្នក​ត្រូវ​ពន្យល់​អំពី​បញ្ហា​ដែល​អាច​ដោះស្រាយ​បាន។ 

ដំណោះស្រាយ​ដែល​អ្នក​បាន​លើក​ឡើងៈ បង្ហាញ និង​ពន្យល់​ថា​ហេតុ​អ្វី​បាន​ជា​មធ្យោបាយ​របស់​អ្នក​អាច​អនុវត្ត​បាន! នេះ​ជា​គន្លឹះមួយ។ វាមិន​មែន​បង្ហាញ​ពីអ្វី​ដែល​អស្ចារ្យ​នោះទេ វា​ទាក​ទង​នឹង​ប្រសិទ្ធិភាព និង​នាំ​យក​មក​នូវ​ដំណោះស្រាយមួយ​ដ៏​ពិត​ប្រាកដ ជាមួយ​នឹង​អត្ថប្រយោជន៍​ពិត​ប្រាកដ​។ តើ​អត្ថប្រយោជន៍​មាន​អ្វី ខ្លះ? ប្រសិន​បើ​ម្ចាស់​ជំនួយ​មើល​ឃើញ​ថា​គំរោង​របស់​អ្នក​ពិត​ជា​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដោយ​ពិត​ប្រាកដ​មែន​នោះ ម្ចាស់​ជំនួន​ទាំង​នោះ​នឹង​ចាប់​អារម្មណ៍​ជួយ​ជា​មិន​ខាន។ 

បរិយាយ​ពី​អង្គការ​របស់​អ្នក​ដោយ​ប្រយោគ​ងាយៗ រួម​ទាំង​គុណតម្លៃ ប្រវត្ត ក្រុមការងារ និង​ហេតុអ្វី​បាន​ជា​ក្រុម​របស់​អ្នក​ពិត​ជា​ល្អ​ពិសេស​ជាង​គេ​សំរាប់​ការងារ​នេះ។ 

បង្ហាញ​ពី​ដំណើរ​ការ​ឲ្យ​បាន​ច្បាស់​លាស់​មួយ​ជំហ៊ាន​ម្តងៗ ដើម្បី​ឲ្យ​ពួក​គាត់​ដឹង​ថា​ តើ​អ្នក​នឹង​ដោះស្រាយ​បញ្ហា​នោះ​យ៉ាង​ដូចម្តេចៈ បង្ហាញថា អ្នក​ពិត​ជា​ដឹង​នូវ​អ្វី​ដែល​អ្នក​កំពុង​និយាយ! 

ផ្តល់​ឧកាស​ឲ្យ​អ្នក​ដ៏ទៃ​អាច​ជួយ​គាំ​ទ្រ​អ្នក​តាម​វិធ្យោបាយ​ជា​ច្រើនៈ ចែក​រំលែក​សារ​ឡើងវិញ បរិច្ចាក ទាក់​ទង​អ្នក ស្ម័ក្រចិត្ត … 

បំបែក និង​ពន្យល់​ពីតម្លៃ​ដែល​អ្នក​បាន​កំណត់​លើ​ដំណោះ​ស្រាយៈ អាច​ធ្វើ​ឲ្យ​អ្ន​ក​គាំ​ទ្រ​ដឹង​ថា​អ្នក​ពិត​ជា​មាន​គំនិត​យោបល់​ច្បាស់​លាស់ មានតម្លាភាព នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រប់​កាក់​គ្រប់​សេន​ដែល​អ្នក​បាន​បរិច្ចាក! 

ការ​ផ្តល់​រង្វាន់​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​លើក​កំពស់​នឹង​ធ្វើ​ឲ្យ​យុទ្ធនាការ​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង បរិយាយ​លំអិត​ថាតើ​អ្នក​ផ្តល់​រង្វាន់​និមួយៗ​យ៉ាង​ដូចម្តេច ហើយ​រង្វាន់​ទាំង​នោះ​មាន​អ្វី​ខ្លះ។ 

សូម​កុំ​ភ្លេច​ថ្លែង​អំណរ​គុណ​ដល់​សហគមន៍​របស់​អ្នក​ដែល​បាន​ផ្តល់​ការ​គាំ​ទ្រ! 

 


ចាប់ផ្តើមគំរោងថ្មី