តើ តោះហ្វាន់ (TOSFUND) ជាអ្វី?

តោះហ្វាន់ (TOSFUND)  វាគឺជាវេទិសាធារណៈមួយសម្រាប់ការបរិច្ចាក និងផ្តល់រង្វាន់តាមប្រព័ន្ធបណ្តាញអ៊ីនធឺណែត។

តោះហ្វាន់ (TOSFUND)  គឺជាគេហទំព័រ សប្បុរសធម៌មួយដែលរៃអង្គាសមូលនិធិពីមហាជន ដែលផ្អែកលើការ បរិច្ចាកដោយផ្ទាល់ និងការផ្តល់រង្វាន់តាមប្រព័ន្ធបណ្តាញអ៊ីនធឺណែត។ គម្រោង តោះហ្វាន់ (TOSFUND) មានគោលបំណងដើម្បីជួយសម្រួលដល់ការរៃអង្គាសប្រាក់ជំនួយសម្រាប់គម្រោងអភិវឌ្ឍ និងបុព្វ ហេតុសង្គមផ្សេងៗជាច្រើននៅក្នុងប្រទេសកម្ពុជា។

 

វាគឺជាគម្រោងរបស់អង្គការសង្គមមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលបានចុះបញ្ជីរយ៉ាងត្រឹមត្រវ  គឺអង្គការ Action IEC។ អង្គការមួយនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1999 ដើម្បីលើកកម្ពស់ វិស័យអប់រំ

តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា។​ គម្រោង តោះហ្វាន់ (TOSFUND)  ត្រូវបានគ្រប់គ្រងដោយ អង្គការ Action IEC និងដាក់អោយដំណើរការក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន Alien Dev (ជាក្រុមហ៊ុន ដែលមានជំនាញផ្នែកព័ត៌មានវិទ្យាមួយ) និងក្រុមហ៊ុន Cometogether (ជាក្រុម ដែលប្រមូលផ្តុំដោយក្រុមផលិតករខ្សែភាពយន្ត និងវិចិត្រករជាច្រើននាក់)។​ គម្រោងនេះ ក៏ទទួលបានការគាំទ្រពីអង្គការ ការអភិវឌ្ឍការច្នៃប្រឌិតថ្មី (DAI) ដែលផ្តល់ប្រាក់ជំនួយដោយទីភ្នាក់ងារ ហរដ្ឋអាមេរិកដើម្បីកិច្ចការអភិវឌ្ឍអន្តរជាតិ (USAID)។           

 

អ្វីដែលមិនមែនជា តោះហ្វាន់ (TOSFUND) :

តោះហ្វាន់ (TOSFUND)  មិនមែនជាកម្មវិធីរៃអង្គាសប្រាក់ដោយរកប្រាក់ចំណូលតាមរយៈការចូលភាគហ៊ុនឡើយ ហើយក៏មិនមែនជាកម្មវិធីរៃអង្គាសប្រាក់តាមរយៈឥណទាន ឬជាមីក្រូហិរញ្ញវត្ថុនោះទេ។

តើអ្វីដែលធ្វើអោយ តោះហ្វាន់ (TOSFUND)  អាចផ្សព្វផ្សាយទៅដល់មហាជន?

1) ប្រព័ន្ធបច្ចេកវិទ្យាបង់ប្រាក់ក្នុងស្រុក យើងចង់បន្ថែមនូវគុណតម្លៃចំពោះការបរិច្ចាករបស់មហាជននៅ ក្នុងប្រទេសកម្ពុជា​ ដោយផ្តល់ជូនទាំងប្រព័ន្ធបង់ប្រាក់ក្នុងស្រុករួមមាន (Cellcard, Smart….) និងប្រព័ន្ធបង់ ប្រាក់ក្រៅស្រុក (Visa/Master Card, Paypal) ជាដើម ការធ្វើបែបនេះ អាចអោយប្រជាជនកម្ពុជា ដែលរស់នៅក្នុងស្រុក និងក្រៅស្រុកអាចបរិច្ចាកចំពោះបុព្វហេតុជាតិបានយ៉ាងងាយស្រួល។

2) ជំនាញការនៃការអភិវឌ្ឍគម្រោង: គណៈកម្មការជ្រើសរើសគម្រោង ត្រួតពិនិត្យគ្រប់គម្រោងដែលបាន ដាក់បញ្ចូលដើម្បីធានាអោយបាននូវគុណភាពចំពោះបុព្វហេតុផ្សេងៗ ដែលបានផ្សព្វផ្សាយនៅលើបណ្តាញ អ៊ីនធឺរណែត និងដើម្បីផ្សព្វផ្សាយតែគម្រោងដែលល្អបំផុត។

ពួកយើងតែងតែរីករាយស្វាគមន៍ជានិច្ចក្នុងការទទួលជំនួយពីអ្នកគ្រប់គ្នា មិនថាអ្នកមានជំនាញ ផ្នែក ព័ត៌មានវិទ្យា ឬក៏អ្នកជាសកម្មជនដែលមានជំនាញផ្នែកឃោសនាផ្សព្វផ្សាយ ឬក៏និយាយអោយសមញ្ញទៅគឺចង់គាំទ្របុព្វហេតុរបស់ពួកយើង។ ពួកយើងយកចិត្តទុកដាក់ទៅលើ សហគមន៍តាមបណ្តាញអ៊ីនធឺណែត និងសហគមន៍ក្នុងស្រុកដើម្បីអោយគម្រោងរបស់ តោះហ្វាន់ (TOSFUND) អាចទទួលបានអត្ថប្រយោជន៍ពីគម្រោងឃោសនាដ៏ធំមួយបាន។

1. មធ្យោបាយជាក់ស្តែងទី១គឺ ណែនាំអោយអ្នកផ្សេងទៀតបានស្គាល់ពីវិធីសាស្រ្តនេះ និងនាំ អោយមិត្តភក្តិ សាច់ញាត្តិ និងសហគមន៍របស់អ្នកចូលរួមគាំទ្រគម្រោងណាមួយដែលមាន នៅទីនេះ។

  1. មធ្យោបាយជាក់ស្តែងទី២គឺ ប្រសិនជាលោកអ្នកមានបុព្វហេតុណាមួយចង់អោយមានការ ឧបត្ថម្ភនោះ សូមចុះឈ្មោះអង្គការរបស់អ្នក ឬក៏ខ្លួនរបស់អ្នកផ្ទាល់នៅក្នុងវេទិការបស់ ពួកយើង យើងនិងបញ្ជូនគម្រោងរបស់លោកអ្នកតាមបណ្តាញអ៊ីនធឺណែត។ សូមមើលការណែនាំពី បៀបចុះឈ្មោះខាក្រោមនេះ។