តើពួកយើងជានរណា?

Action IEC គឺជា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលមានបេសកកម្មលើកកម្ពស់ការអប់រំ តាមរយៈវប្បធម៌ នៃការចែករំលែកគ្នាតាមប្រព័ន្ធផ្សព្វផ្សាយនានាដូចជា (វិឌីអូ វិទ្យុ សម្ភារអប់រំ ការចុះផ្ទាល់តាមមូលដ្ឋាន ការដាក់បង្ហាញ លើកម្មវិធីទូរស័ព្ទចល័ត និងទូរទស្សន៍)។ អង្គការនេះ សហការយ៉ាងទូលំទូលាងជាមួយនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើននៅក្នុងប្រទេសកម្ពុជាជាងពីរទស្សវត្សកន្លងមកហើយ និងទទួលបានជំនួយ ពីទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)​ ទៅលើគម្រោងសកម្មភាពជាច្រើន។ អង្គការនេះ ក៏មានជំនាញច្បាស់លាស់នៅក្នុងការផលិត ការផ្សព្វផ្សាយអប់រំផ្សេងៗ និងក៏ជាដៃគូរ និងជាអ្នកប្រឹក្សាយោបល់ផ្នែកការទំនាក់ទំនងមួយដ៏សំខាន់ផងដែរ។

បេសកកម្មសំខាន់របស់ពួកយើងគឺ ជួយដល់ការអភិវឌ្ឍន៍ ផ្តល់ការអប់រំ តាមរយៈវប្បធម៌ នៃការចែករំលែកគ្នាតាម ប្រព័ន្ធផ្សព្វផ្សាយនានា។​ ក្នុងនោះក៏ដើម្បីជួយអភិវឌ្ឍន៍យុទ្ធនាការផ្សព្វផ្សាយ ការទំនាក់ទំនង និងការផលិត ការផ្សព្វផ្សាយផ្សេងៗ ដល់សង្គមស៊ីវិល និងដៃគូសហការជាមួយរាជរដ្ឋាភិបាលជាច្រើនផងដែរ។

បន្ទាប់ពីធ្វើតាមគំនិតផ្តួចផ្តើមជាលក្ខណៈមហាជន អង្គការ Action IEC បានចាប់ដៃគូជាមួយនិងក្រុមហ៊ុនពីរផ្សេង ទៀត និងបុគ្គលជាច្រើនរួមមាន​ ក្រុមហ៊ុន Rotati / AI Solutions ដែលជាក្រុមហ៊ុនឯកជនមួយដែលបានបង្កើត កម្មវិធីក្តាចុចខ្មែរ និងក្រុមហ៊ុន ComeTogether Ltd (ដែលជាសហគ្រាស ផ្នែកសង្គមមួយដែលមានជំនាញខាងថតខ្សែភាពយន្ត ការផ្សព្វផ្សាយផ្សេងៗ និងសិល្បៈ)។ ភាពជាដៃគូនេះគឺជា វិធីសាស្រ្ត និងបច្ចេកទេសក្នុងការពង្រឹង និងពង្រីកការគាំទ្រស្នូលរបស់សហគមន៍ បន្ថែមពីលើផ្នែករៃអង្គាសប្រាក់ពី មហាជន (ផ្នែកព័ត៌មានវិទ្យា បូកនឹងផ្នែកអាជីវកម្ម/ផ្នែកខ្សែភាពយន្ត និងសិល្បៈ)។

គណៈកម្មការកិត្តយសពិសេស ដើម្បីផ្តល់យោបល់កែតម្រូវទៅលើគម្រោងដែលបានជ្រើសរើសរួច និងសង្កត់ធ្ងន់ ទៅលើបុព្វហេតុពិសេសផ្សេងៗ គណៈកម្មការកិត្តយសនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2015 និងដើម្បីបំពេញតម្រូវការ ក្នុងការត្រួតពិនិត្យ និងផ្តល់យោបល់ផ្សេងៗទៅលើគម្រោងដែលត្រូវបានជ្រើសរើសរួចទាំងនោះ។ គណៈកម្មការនេះត្រូវបានបង្កើតឡើងដោយបុគ្គលឯករាជសំខាន់ៗចំនួន២០រូប ដែលធ្វើការទៅលើប្រព័ន្ធផ្សព្វផ្សាយ និងការអភិវឌ្ឍ។ ឯករាជភាពរបស់គណៈកម្មការរបស់យើងគឺជាគន្លឹះសំខាន់មួយដ៏មានតម្លាភាពនៅក្នុងដំណើការនៃការជ្រើសរើស និងត្រួតពិនិត្យឡើងវិញនូវគម្រោងទាំងនោះ។

ភាពជាដៃគូលើផ្នែកបច្ចេកវិទ្យាៈ

អង្គការ Action IEC បានសហការជាមួយនិងក្រុមហ៊ុន Rotati / AI solutions ដែលជាក្រុមហ៊ុនឯកជនមួយ ដែលផ្តោតទៅលើការអភិវឌ្ឍផ្នែកព័ត៌មានវិទ្យា។ ក្រុមហ៊ុន Rotati បានបង្កើតកម្មវិធីសម្រាប់ទូរស័ព្ទ ជាច្រើនរួមមានទាំងកម្មវិធីក្តាចុចខ្មែរឆ្លាតវៃ ផងដែរ។ ទន្ទឹមនឹងការដាក់អោយដំណើការនូវកម្មវិធីមួយនេះ ក្រុមហ៊ុន Rotati / AI solutions ក៏បានបង្កើត និងដាក់សាកល្បងនូវបច្ចេកវិទ្យាកម្មវិធីរៃអង្គាសប្រាក់ពីមហាជនផងដែរ។ ក្រុមហ៊ុន Rotati / AI solutions និងអ្នកជំនាញបច្ចេកទេសជាច្រើននាក់ចូលរួមនៅក្នុងគម្រោងមួយនេះជាបន្តបន្ទាប់ ដោយបាននាំមកនូវសមត្ថភាពបច្ចេកទេសសំខាន់ៗ ជាច្រើនដើម្បីធ្វើអោយការដំណើការនូវកម្មវិធីមួយកើតនេះឡើង ហើយព្រមជាមួយគ្នានោះដែរ ក៏បាននាំមកនូវ ក្រុម /គម្រោង ព័ត៌មានវិទ្យាដែលធ្វើការពាក់ព័ន្ធនឹងសង្គមជាច្រើនផងដែរ។

ការកសាងរចនាសម្ព័ន្ធក្រុមក្នុងសង្គមជាមួយនឹង ក្រុមហ៊ុន ComeTogether Ltd:

ក្រុមហ៊ុន ComeTogether គឺជាសហគ្រាសឯកជនផ្នែកសង្គមមួយដែលទើបតែបានចុះបញ្ជីរ ហើយដំណើការ ដោយសមាជិក របស់ក្រុមសមោហភាពខ្សែភាពយន្តមួយ។ ក្រុមនេះរួមមានសមាជិកដែលជា ផលិតករខ្សែភាពយន្ត ដែលទទួលបានពានរង្វាន់ និងវិចិត្រករដែលមានគំនិតឆ្នៃប្រឌិតជាច្រើននាក់។ កាលពី​ ២ឆ្នាំមុន សមាជិកសំខាន់ៗ របស់ក្រុមនេះបានឈ្នះការប្រកួតខ្សែភាយន្តអន្តរជាតិនៅក្នុងការប្រកួត Tropfest South East Asia ទៀតផង។ Tropfest គឺជាកម្មវិធីនៃការប្រកួតប្រជែងខ្សែភាពយន្តខ្នាតខ្លី ដ៏ធំបំផុតនៅលើពិភពលោក។ ភាពជាដៃគូរបស់ តោះហ្វាន់ (TOSFUND) ជាមួយក្រុមនេះបាននាំមកនូវភាពច្នៃប្រឌិតដ៏ រស់រវើកសម្រាប់គម្រោងមួយនេះ។ ComeTogether បាននាំមកអោយគម្រោងនេះនូវការផ្សាភ្ជាប់របស់ យុវជននៅក្នុងប្រទេសមួយនេះដោយផ្សារភ្ជាប់សិល្បៈ និងសង្គម។ សមត្ថភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ ក្រុមនេះ គឺជាកម្លាំងដ៏សំខាន់មួយនៅក្នុងការជួយសម្រួលដល់ការទំនាក់ទំនងសម្រាប់យុទ្ធនាការឃោសនាផ្សព្វផ្សាយ ដែលបានគ្រោងទុកជាច្រើនផងដែរ។ វត្តមានប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន ComeTogether បានឆ្លុះបញ្ចាំងអោយឃើញពីភាពល្អប្រសើររបស់គម្រោងមួយនេះរួចទៅហើយ តាមរយៈការសំភាសន៍ របស់កាសែតល្បីៗលើការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុននេះនៅក្នុងវិស័យខ្សែភាពយន្ត។

ភាពជាដៃគូសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ និងប្រព័ន្ធបង់ប្រាក់:

តោះហ្វាន់ (TOSFUND) ទទួលបានការគាំទ្រពីក្រុមហ៊ុនទូរគមនាគមន៍ និងភា្នក់ងារផ្តល់សេវាផ្ទេរប្រាក់ធំៗរបស់កម្ពុជារួម មាន ក្រុមហ៊ុន Cellcard សម្រាប់ការបង់ប្រាក់តាមប្រព័ន្ធទូរស័ព្ទចល័ត ក្រុមហ៊ុនវីង សម្រាប់ការបង់ប្រាក់ ដោយផ្ទាល់ និងតាមបណ្តាញប្រព័ន្ធអ៊ីនធឺណែត និងធនាគារ អេស៊ីលីដា សម្រាប់ការបង់ប្រាក់ក្រៅប្រទេស និងការផ្ទេរប្រាក់ជាមួយនឹងធនាគារក្នុងស្រុក។

ម្ចាស់ជំនួយ និងដៃគូសហការសំខាន់

ក្រោមកិច្ចសហប្រត្តិបត្តការជាមួយ DAI គម្រោង តោះហ្វាន់ (TOSFUND) ត្រូវបានរចនា និងបង្កើតឡើងក្នុងឆ្នាំ 2015 ក្រោមស្មារតីនៃការស្ម័គ្រចិត្តរបស់គ្រប់ដៃគូសហការទាំងអស់។ នៅពាក់កណ្តាល 2015 គម្រោង តោះហ្វាន់ (TOSFUND) ទទួលបានប្រាក់ជំនួយពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចការអភិវឌ្ឍអន្តរជាតិ ដែលហៅ កាត់ថា (USAID) តាមរយៈការអភិវឌ្ឍការច្នៃប្រឌិតថ្មី(DAI )។  ដោយសាមានការគាំទ្រច្រើន គម្រោង តោះហ្វាន់ (TOSFUND)  ក៏ត្រូវបានដាក់អោយដំណើការកាលពីដើមឆ្នាំ ២០១៦។

 

ភាពជាដៃគូថ្មី និងពេលអនាគតៈ

គម្រោង តោះហ្វាន់ (TOSFUND) ទទួលស្គាល់​ និងអោយតម្លៃប្រភពជំនួយពីមហាជន ថាជាយន្តការមួយដែលអាចជួយពង្រីកបន្ថែមនូវឥទ្ធិពល និងគោលបំណងរបស់គម្រោងនេះបាន។ ពួកយើងនៅតែបន្តពង្រីកភាពជាដៃគូរបស់ពួកយើង និងរីករាយស្វាគមន៍នូវរាល់សំណួរផ្សេងៗពីអស់លោកអ្នក។